website_news:2018311004

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ៣នាក់អោយវិលត្រលប់មកស្រុកកំណើតវិញ

http://www.rasmeinews.com/ October 31, 2018, 9:41 AM

ដោយ : បាយ័ន/ឧត្តរមានជ័យ : អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៣នាក់ អោយវិលត្រលប់មកស្រុកកំណើតវិញ ត្រូវបានអាជ្ញាធរថៃធ្វើការដោះលែងចេញពីពន្ធនាគារអោយមានសេរីភាព ហើយអោយវិលត្រលប់មកកាន់ស្រុកកំណើតវិញបន្ទាប់ពីពួកគេទាំង៣នាក់បានឆ្លងដែនដោយខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃរួចមក។ពិធីប្រគល់និងទទួលប្រជាពលរដ្ឋខ្មែរទាំង៣នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរដែលត្រូវបានភាគីថៃបញ្ជូនមកស្រុកកំណើតគឺមានឈ្មោះ ផ្លោក វ៉ាត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិឬស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ,ទី២.ឈ្មោះ សាក់ បាន ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិឬស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ,និងទី៣.ឈ្មោះ សំ នី ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិតាឆាំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានបន្តថា អ្នកទាំង៣ត្រូវបានភាគីថៃចាប់ខ្លួនកាល ពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៨កន្លងទៅនេះ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងក្នុងទឹកដីថៃ ដោយចូលតាមច្រកតាថាវ ហើយត្រូវបានភាគីថៃយកទៅដាក់ពន្ធនាគារនៅខេត្តអូរប៊ុន ប្រទេសថៃ។ ក្រោយពីទទួលពីភាគិថៃរួចមក ភាគីកម្ពុជាបានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់ រួចឲ្យវិលត្រលប់ទៅកាន់លំនៅដ្ឋាន ដើម្បីជួបជុំក្រុមគ្រួសារវិញ៕B/

website_news/2018311004.txt · Last modified: 2018/10/31 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki