website_news:2019010401

ក្រសួងសន្តិសុខសាធារណៈចិនចុះ MOU ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមមធ្យោបាយទូរគមនាគមន៍

http://www.rasmeinews.com/ March 31, 2019, 10:12 AM

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃអញ្ជើញបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគី និងធ្វើជាសហអធិបតីជាមួយលោកចាវឃើជឺសមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈក្នុងពិធីបើកជាផ្លូវការឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជាចិនឆ្នាំ២០១៩។

កម្មវិធីខាងលើ ត្រូវបានប្រារព្ធឡើងបន្ទាប់ពីជំនួបរវាងសម្ដេចតេជោហ៊ុនសែននាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកស៊ីជីងពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីខែមករា ឆ្នាំ២០១៩។ បើកថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងកំណត់យកឆ្នាំ២០១៩ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា។ក្នុងគោលបំណងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ជាពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត អំពើភេរវកម្ម ការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ល។

សម្ដេចក្រឡាហោម ស ខេង និងលោក ចាវ ឃើជឺ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងកងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ឈលើគោលការណ៍គោរពអធិបតេយ្យស្របតាមច្បាប់នៃប្រទេសរៀងៗ ខ្លួននិងមិត្តភាពជាភាតរៈរវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់សំខាន់ចំនួន៣រួមមាន៖

1-អនុស្សារណៈ នៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមមធ្យោបាយទូរគមនាគមន៍។

2-ផែនការសកម្មភាពសម្រាប់អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ៥ឆ្នាំបន្ត(2019-2024)។

3-ផែនការការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ2019 រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ។

ក្រៅពីជំនួបពិភាក្សាការងារជាមួយក្រសួងសន្តិសុខសាធារណៈ សម្ដេចក្រឡាហោម ស ខេង ក៏បានជួបជា មួយលោក ហ្គ័រ សាំងឃុន សម្រេចចិត្តការិយាល័យនយោបាយមជ្ឈឹមបក្សនិងជាលេខាគណៈកម្មាធិការកណ្ដាលកិច្ចការនយោបាយ និងច្បាប់នៃបក្សកុម្មុយនីស្តចិន។

លោក ឆោម វិនឈីង សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដោយបានជជែកពិភាក្សាលើកិច្ចការមួយចំនួនរួមមានការផ្លាស់ប្ដូរពុទ្ធភូមិដកបទពិសោធន៍ការងារការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់កងកម្លាំងអនុវត្តច្បាប់ និងការវាយតម្លៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងទាំងពីរ៕S/

website_news/2019010401.txt · Last modified: 2019/04/01 12:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki