website_news:2019010402

ស្នើមន្ត្រីគ្រប់ជាន់ថ្នាក់ ចូលរួមប្រយុទ្ធប្រឆាំង អំពើរជួញដូរ មនុស្សគ្រប់រូបភាព តាមភារកិច្ចមុខសញ្ញា និង ឆន្ទៈរៀងៗខ្លួន

http://www.cen.com.kh/archives/ March 29, 2019

សៀមរាប ៖ ដើម្បីទប់ស្កាត់ការការជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារតាមគ្រប់រូបភាព មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានស្នើឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ចូលរួមប្រយុទ្ធប្រឆាំង អំពើរជួញដូរ មនុស្សគ្រប់រូបភាព តាមភារកិច្ចមុខសញ្ញា និងឆន្ទៈរៀងៗខ្លួន និងឆ្លើយតប ទៅនឹងការជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ។

ឆ្លងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបអស់រយៈពេលមួយព្រឹកពេញ ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធាន អចិន្ត្រៃយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩នេះ ។ ឆ្លងតាមការធ្វើនូវបទអន្តរាគមន៍របស់ក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ស្រុកវ៉ារិន ស្រុក ក្រឡាញ់ និង ស្រុកស្រីស្នំ ព្រមទាំងលើកជាសំណួរ និង ការឆ្លើយតបទៅបញ្ហាមួយចំនួន ដែលអង្គប្រជុំលើកឡើង ធ្វើឲ្យកិច្ចប្រជុំកំណត់បាន នូវបញ្ហាប្រឈម និង ទិសដៅសម្រាប់អនុវត្តបន្ត ក៏ដូចឆ្នាំបន្តបន្ទាប់រួចមក លោកស្រី យូ សុភា អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដោយបានផ្តោតទៅលើលទ្ធផលដែលអនុវត្តបាន យុទ្ធសាស្ត្រប្រឆាំងការជួញដូរមនុស្ស ការការពារ ស្តារនីតិសម្បទា សមារណកម្ម និង មាតុភូមិនិវត្តន៍ ការងារកិច្ចយុត្តិធម៌ និង កិច្ចសហប្រតិបត្តិការ ព្រមទាំងការងារបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពទៀតផង ។

មានប្រសាសន៍នោះលោកស្រី ជូ ប៊ុនអេង ក៏បានបញ្ជាក់គោលបំណង និង ការបង្ហាញអំពីឆន្ទះមុះ មុតរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការបង្ក្រាប ការផ្តន្ទាទោសជនល្មើស និង ការជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និង បំផុសការយល់ដឹង ការប្រុងស្មារតី និង ធ្វើសកម្មភាពប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សគ្រប់រូបភាព ។ លោកស្រី ក៏បានបន្តទៀតថា ដើម្បីទប់ស្កាត់ការការជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ តាមគ្រប់រូបភាព សំខាន់តាមទីកន្លែងណាដែលងាយរងគ្រោះ តាមតួនាទី ភារកិច្ច លទ្ធភាព សមត្ថភាព ការសហការ និង រួមចំណែកដោយឆន្ទៈនិងមនសិការ ព្រមទាំងធ្វើការពង្រីកការយល់ដឹង និង ទទួលបានព័ត៌មានពាក់ព័ន្ធ និង វិសាលភាពនៃបទល្មើសជួញដូរមនុស្ស និង កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និង ដៃគូរពាក់ព័ន្ធ ក្នុងការឆ្លើយតប និង ការចូលរួមទាំងអស់គ្នា ព្រមទាំងត្រូវ មានការប្រុងប្រយ័ត្ន នូវគ្រប់ល្បិចកលជនល្មើស និង ត្រៀមខ្លួនឲ្យបានល្អ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង អំពើរជួញដូរ មនុស្សគ្រប់រូបភាព តាមភារកិច្ចមុខសញ្ញា និង ឆន្ទៈរៀងៗខ្លួន និង ជម្រុញធ្វើសកម្មភាពប្រកបដោយឆន្ទៈ ឆ្លើយតប ទៅនឹងការជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ។

លោកស្រី ជូ ប៊ុនអេង ក៏បានបញ្ជាក់ផងដែរ តាមរយៈនៃការបង្ហាញរបាយការណ៍របស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ព្រមទាំងបទអន្តរាគមន៍តាមបណ្តាស្រុក គឺបានបង្ហាញអំពីលទ្ធផលការ ងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៨ ការឆ្លុះបញ្ចាំងនូវបទពិសោធន៍ បញ្ហាប្រឈម ការផ្តល់យោបល់ អនុសាសន៍របស់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធផងដែរ ។ ក្នុងនោះលោកជំទាវក៏បានលើផងដែរ ពីទុក្ខ សោករបស់ពលរដ្ឋខ្មែរយើងដែលរងគ្រោះ ដោយការជួញដូរមនុស្សទៅក្រៅប្រទេស ដោយការប្រថុយប្រថាន ក្នុងការចាញ់បោកមេខ្យល់ ដែលជាបទពិសោធន៍ សម្រាប់បងប្អូនប្រជាពលរដ្ឋ និង បានយល់ជ្រួតជ្រាប ពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្ម និង ផ្លូវភេទ ដែលជាមិនមែនជារឿងបុគ្គលណាម្នាក់ គឺជាភារកិច្ចយើងទាំងអស់គ្នាត្រូវធ្វើការចូលរួម ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និង អំពើកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និង កុមារ ទៅតាមគ្រប់រូបភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល (ធ្វើការក្នុងស្រុកក៏ល្អប្រសើ បើចេញទៅធ្វើការនៅក្រៅប្រទេសត្រូវមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ) ។

លោកស្រី ជូ ប៊ុនអេង ក៏មានសង្ឃឹមជឿជាក់ថា ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ខេត្តសៀមរាប ពិតនឹងទទួលបាននូវជ័យលាភីប្រចាំឆ្នាំ ព្រមទាំងបានផ្តល់នូវអនុសាសន៍ និង បទពិសោធន៍ល្អៗ ព្រមទាំងវិធានការមួយចំនួន សម្រាប់មន្ត្រីអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ ជាយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមមូលដ្ឋាន ឲ្យទទួលបានជោគជ័យ ៕ ដោយ៖កូឡាប

website_news/2019010402.txt · Last modified: 2019/04/01 12:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki