website_news:2019010403

ជនជាតិម៉ាឡេស៊ី២នាក់ប្តីប្រពន្ធត្រូវជាប់អន្ទាក់សមត្ថកិច្ច

http://ppd-news.net/ Phnom Penh Daily 29-03-2019

ខេត្តកំពង់ធំ៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ ដោយមានការបញ្ជាអោយឃាត់ខ្លួនរបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំថ្ងៃទី28 ខែមិនា ឆ្នាំ2019វេលាម៉ោង17.30នាទីនៅការិយាល័យប្រឆាំងការជួញដូរមនុស្សបានធ្វើការឃាត់ខ្លួនជនជាតិម៉ាឡេស៊ី02នាក់ជាប្ដី និងប្រពន្ធករណីកេងប្រវ័ញ្ចកម្លាំងពលកម្មនៅប្រទេសម៉ាឡេស៊ីរយ:ពេល12ឆ្នាំ។ យោងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស្វាយ តុ ហៅជន សារាយ នៅភូមិឬស្សីឃុំទំរីងស្រុកសណ្ដាន់ខេត្តកំពង់ធំ មុខរបរបំរើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី បានប្ដឹងឈ្មោះWoo CHong keongភេទប្រុសអាយុ47ឆ្នាំកាន់លិខិតឆ្លងដែនA 347627700ចុះថ្ងៃទី25 ខែកុម្ភះ ឆ្នាំ2015 និងប្រពន្ធឈ្មោះLee See Yeeអាយុ42ឆ្នាំ កាន់លិខិតឆ្លងដែនA38935264ចុះថ្ងៃទី29 កញ្ញា ឆ្នាំ2019ទីលំនៅប្រទេសម៉ាឡេស៊ី ជនសង្ស័យជាជនជាតិម៉ាឡេស៊ី បាននាំជនរងគ្រោះមកលេងផ្ទះដោយជនសង្ស័យស្នាក់នៅសណ្ឋាគារអារុណរះ ក្រុងស្ទឹងសែន, ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី26 ខែមិនា ហើយអោយជនរងគ្រោះលួងលោមប្អូនស្រីរបស់ខ្លួនទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីដែរ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ជឹម ទូច

website_news/2019010403.txt · Last modified: 2019/04/01 12:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki