website_news:2019010406

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាដល់ជូនបងប្អូនពលករខ្មែរ

https://www.facebook.com/ Royal Embassy of Cambodia in Bangkok ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩

ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាដល់ជូនបងប្អូនពលករខ្មែរ ឱ្យទទួលបាននៅក្នុងថ្ងៃតែមួយតែម្តង ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនពលករ និងចំនួនថ្ងៃដែលបងប្អូនពលករត្រូវសុំច្បាប់ឈប់សម្រាកពីនិយោជក/ថៅកែ។

ឆ្លៀតឱកាសនេះផងដែរ មន្ត្រីស្ថានទូតបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងក្បោះក្បាយ អំពីលិខិតស្នាមផ្សេងៗដែលចេញដោយស្ថានទូតក្នុងការយកទៅប្រើប្រាស់អោយមានការយល់ច្បាស់ និងអំពីច្បាប់ការងារ សិទ្ធិនិងអត្ថប្រយោជន៍ បម្រាម ទោសបញ្ញត្តិ និងការស្នើសុំជំនួយ ក្នុងករណីបងប្អូនពលករជួបប្រទះបញ្ហាផ្សេងៗ ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ ដែលមករកសេវាពីស្ថានទូត ហើយក៏បានចែកនំចំណីដល់កូនៗរបស់បងប្អូន។

ក្នុងបរិបទខាងលើនេះ ពិតជាបានឆ្លុះបញ្ចាំងថា មានបរិយាសកាស សិ្នទ្ធិស្នាល សប្បាយរីករាយ បញ្ជាក់ដោយស្នាមញញឹម ពិតជាចេញវាចាផ្ទាល់មាត់ របស់បងប្អូន នូវការថ្លែងអំណរគុណដល់ស្ថានទូត តែងតែយកចិត្តទុក្ខដាក់ជួយសម្រួលឯកសារជូនពួកគាត់។

website_news/2019010406.txt · Last modified: 2019/04/01 12:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki