website_news:2019010408

សកម្មជនស្វាគមន៍ដោយប្រុងប្រយ័ត្នចំពោះកិច្ចព្រមព្រៀងជប៉ុននិងកម្ពុជាលើពលករចំណាកស្រុក

https://khmer.voanews.com/ 29 មិនា 2019 ម៉ែន គឹមសេង

រដ្ឋាភិបាលកម្ពុជានិងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីទទួលពលករជំនាញកម្ពុជាចាប់ពី ខែមេសាទៅដែលជាការអនុញ្ញាតជាលើកដំបូងសម្រាប់កម្ពុជា និងប្រទេសនៅអាស៊ីចំនួន ៨ទៀត ហើយមានការធានាថា នឹងទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសពលករ ដែលមិនសុច្ចរិតផងដែរ។ សកម្មជនសហគមន៍ គឺលោក ហៃ វណ្ណា ដែលរស់នៅក្នុងប្រទេសជប៉ុន បានស្វាគមន៍ ប៉ុន្តែយល់ថា គេត្រូវតាមដានមើលតទៅទៀតរវាងការអនុវត្តជាក់ស្តែង និងការព្រមព្រៀង ដែលសម្រេចបានកាលពីដើមសប្តាហ៍នេះ។ លោកបារម្ភតិចតួចចំពោះក្រុមហ៊ុនជប៉ុន ប៉ុន្តែព្រួយបារម្ភពីការបន្តកេងប្រវ័ញ្ចដោយក្រុមហ៊ុនជ្រើសរើសពលករនៅកម្ពុជា។ កញ្ញា ឆែម ស្រីពៅ ជាកម្មសិក្សាការីមួយរូបក៏ស្នើឲ្យបន្ថយកម្រៃឈ្នួលសម្រាប់ជ្រើសរើសពលករដែលបច្ចុប្បន្នមានតម្លៃខ្ពស់៕

website_news/2019010408.txt · Last modified: 2019/04/01 12:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki