website_news:2019010409

បញ្ចប់វិវាទរវាងពលករខ្មែរធ្វើការក្នុងរោងចក្រក្នុងខេត្តឈុនបុរី ដែលត្រូវរោងចក្របញ្ឈប់ពីការងារនិងមិនបើកប្រាក់ឈ្នួល

https://www.facebook.com/OfficialPheaktra/ ពលករកម្ពុជាបំរើការងារក្នុងប្រទេសថៃ 31-03-2019

ប្រទេសថៃ៖ នៅរសៀលថ្ងៃអាទិត្យទី31 ខែមីនា ឆ្នាំ2019នេះ មន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ តំណាងអោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះបញ្ចប់រឿងវិវាទរវាងពលករខ្មែរជាង៥០នាក់ ធ្វើការក្នុងរោងចក្រមួយក្នុងតំបន់អាំម៉ាតាក់ណាខនឈុនបុរី បន្ទាប់ពីត្រូវរោងចក្របានបញ្ឈប់ពីការងារដោយមិនបើកប្រាក់ឈ្នួល និងប្រាក់មួយចំនួនទៀតដែលកាត់ពីពួកគាត់ថ្លៃដំណើរការនិតិវិធីស្របច្បាប់។ បន្ទាប់ពីការចរាចរគ្នារវាងភាគីរោងចក្រនិងមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេស អស់រយៈពេលជាងពីរសប្ដាហ៍ ខាងភាគីរោងចក្របានយល់ព្រមបើកប្រាក់ខែ និងប្រាក់ផ្សេងៗដែលកាត់ពីពួកគាត់ នៅដោយសន្យាប្រគល់ថវិកាជាកញ្ចប់តាមកិច្ចសន្យានៅក្នុងថ្ងៃអាទិត្យទី31 ខែមីនា ឆ្នាំ2019នេះ លុះដល់ថ្ងៃកំណត់ភាគីរោងចក្របាននាំយកថវិកាតាមចំនួនចរាចរមកប្រគល់ជូនតំណាងពលករខ្មែរ ដោយមានមន្ដ្រីទីប្រឹក្សារពលករចូលរួមសង្កេតការណ៍នៅអធិការដ្ឋានតម្រួតដនហួរឡស្ថិតក្នុងស្រុកមឿង ឈុនបុរី ។

ក្រោយពីទទួលបានថវិកាតាមចំនួនកំណត់តំណាងពលករខ្មែរបាននាំយកថវិកាទាំងនោះទៅបែងចែកជូនពលករខ្មែរទាំងជាង៥០នាក់ ដោយម្នាក់ៗទទួលបានថវិកាតាមចំនួនដែលចរចារគ្នា។ លើសពីនេះពលករខ្មែរទាំងអស់សូមថ្លែងអំណរគុណដល់មន្ដ្រីទីប្រឹក្សាទទួលបន្ទុកពលករកម្ពុជាប្រចាំប្រទេសថៃ តំណាងអោយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលចុះមកដោះស្រាយបញ្ហាជូនពលករទាំងអស់តាំងដើមរហូតដល់ចប់ទទួលបានប្រាក់សំណងគ្រប់ៗគ្នា។

website_news/2019010409.txt · Last modified: 2019/04/01 12:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki