website_news:2019010701

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអាជីវកម្មផ្លូវភេទលើកុមារ

https://cambodiapolice.com/policekh/ 10:35 am 1 កក្កដា 2019 20

ភ្នំពេញ ៖ ថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ ទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអាជីវកម្មផ្លូវភេទលើកុមារ (CHILD SEXUAL EXPLOITATION TRAINING PROGRAM)។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការធ្វើអាជីវកម្មផ្លូវភេទលើកុមារ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ៕

website_news/2019010701.txt · Last modified: 2019/07/01 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki