website_news:2019020501

បង្រ្កាបទីតាំងម៉ាស្សា ឃាត់ខ្លួនជនជាតិចិន ១២នាក់ លួចលាក់បំរើសេវាផ្លូវភេទ នៅខណ្ឌពោធិ៍សែនជ័យ

https://www.dap-news.com/2019/05/01/ ByID:113 Posted on 01 May 2019 | 08:47

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៥ ល្ងាច កម្លាំងអន្តោប្រវេសន៍ សហការរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអម សាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ទីតាំងម៉ាស្សាយីហោ អ៊ី ហុងយាន ផ្ទះលេខ1J និង14J ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ពិនិត្យឃើញ ជនជាតិចិន ចំនួន១២នាក់ (ស្រី១០នាក់) ដកហូតលិខិតឆ្លងដែនចំនួន ៥ក្បាល ទូរសព្ទ័១២គ្រឿង និងស្រោមអនាម័យមួយចំនួនធំ (ទីតាំងខាងលើពុំមាន លិខិតអនុញ្ញាតទេ ស្លាកយីហោជាអក្សរចិន) ដែលគ្រប់គ្រងដោយឈ្មោះ ភីង អ៊ី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិចិន ។

យោងតាម របាយការណ៍របស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅថ្ងៃទី១ ខែឧសភា នេះថា ជនជាតិចិន ដែលសមត្ថកិច្ចបង្រ្កាប ចំនួន១២នាក់ ៖

១.ឈ្មោះ LEI TING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន

២.ឈ្មោះ ZENG CHUN HUA ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន

៣.ឈ្មោះ SHU XINGXI ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន

៤.ឈ្មោះ LUO YAN YANG ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន

៥.ឈ្មោះ LIN NIAN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន

៦.ឈ្មោះ GUO MEINA ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន

៧.ឈ្មោះ XIAO GUANGHUA ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន

៨.ឈ្មោះ XU PIN YU ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិចិន

៩.ឈ្មោះ ZHOU YONGLIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន

១០.ឈ្មោះ TSAI YAO TENG ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បុគ្គលិកខារ៉ាអូខេ

១១.ឈ្មោះ WEI LIUYING ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន អ្នកទេសចរ

១២.ឈ្មោះ CHEN FANG ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ជនជាតិចិនទាំង ១២នាក់នេះ មានមុខរបរជាអ្នកម៉ាស្សា នៅទីតាំងកើតហេតុ ។

ក្រោយមកកម្លាំងការិយាល័យ បានធ្វើការសាកសួរ ជនជាតិខាងលើ បានសារភាពថាពិតជាមានសេវាម៉ាស្សា និងការរួមភេទជាមួយភ្ញៀវមែន ។ ជនជាតិចិនទាំង ១២នាក់ត្រូវបានសមតកិច្ច រៀបចំឯកសារដើម្បី ចាត់ការតាមនិតិវិធីច្បាប់ ៕

website_news/2019020501.txt · Last modified: 2019/05/02 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki