website_news:2019020505

ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្លាយទៅជាទិវាកម្សាន្ត ដ៏សប្បាយរីករាយសម្រាប់ពលករ

http://nokorwatnews.com/archives/ 01-05-2019

កាលពីសម័យមុន មានការរំលោភបំពានទៅលើពលករ កម្មករ បង្កឲ្យមានការធ្វើបាតុកម្ម កូដកម្មជាច្រើន កើនឡើងនៅជុំវិញពិភពលោក ពិសេសគឺនៅថ្ងៃទី១ ខែឧសភា ដែលជាទិវាពលកម្មអន្តរជាតិ ។ ប៉ុន្តែនៅក្នុងឱកាសទិវាពលកម្មអន្តរជាតិឆ្នាំ២០១៩នេះ បានក្លាយទៅជាថ្ងៃ នៃដំណើរកម្សាន្ត យ៉ាងសប្បាយរីករាយរបស់ ក្រុមពលករកម្មករទៅវិញ។ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ ទិវាពលកម្មអន្តរជាតិ កើតឡើងដំបូងនៅអាមេរិក នាឆ្នាំ១៨៨៦ ក្នុងទីក្រុឧស្សាហកម្ម Chicago ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ដោយសារតែតម្រូវការរបស់ពលករ មិនបានបំពេញគ្រប់គ្រាន់ ក្រុមពលករ កម្មករនៅទូទាំងអាមេរិក បាននាំគ្នា ធ្វើកូដកម្មនៅទូទំាងអាមេរិក ទាមទារបំពេញផលប្រយោជន៍របស់ពលករ ។ ដំបូង កូដកម្មនៅទីក្រុង Chicago ដោយមានកម្មករ ជាង៤ម៉ឺននាក់ ចូលរួម ។ នៅក្នុងថ្ងៃនេះដែរ នៅទូទាំងអាមេរិក មានការធ្វើកូដកម្មដល់ទៅ៥ពាន់កន្លែង ក្នុងរយៈពេល៨ម៉ោង ថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ។ ក្រៅពីអាមេរិក ក៏នៅមានប្រទេសជាច្រើន បាននាំគ្នាធ្វើកូដកម្មផងដែរ ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៨៩ គឺ៣ ឆ្នាំ ក្រោយមហាកូដកម្មនោះ នៅទីក្រុងជីកាហ្គោ មានមហាសន្និបាទអន្តរជាតិធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយបានកំណត់យកថ្ងៃទី១ ខែឧសភា ធ្វើជាទិវាពលកម្មអន្តរជាតិ ។

ទិវាពលកម្មអន្តរជាតិ១ ឧសភា ត្រូវបានធ្វើឡើងនៅប្រទេសជាច្រើនជុំវិញពិភពលោក ដោយមានសកម្មភាពផ្សេងពីគ្នា ។ ប្រទេសខ្លះ មានបានឈប់សម្រាកជាច្រើនថ្ងៃ និងប្រទេសខ្លះទៀត នាំគ្នាដង្ហែក្បួនបាតុកម្ម ទាមទារ សិទ្ធិ និងផលប្រយោជន៍ពលកម្ម។

នៅប្រទេសចិន ក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិឆ្នាំនេះ គឺជាពេលវេលាដំណើរកម្សាន្តជាទ្រង់ទ្រាយធំបំផុត ដោយមានការធ្វើដំណើរនៅទូទាំងប្រទេស ដល់ទៅ១៦០លាន ជើងទាំងរថយន្ត ក្រុង និងយន្តហោះ ។ ការធ្វើដំណើរកម្សាន្តច្រើន បែបនេះ គឺដោយសារតែនៅក្នុងឆ្នំានេះ បានឈប់សម្រាកក្នុងឱកាសទិវាពលកម្មអន្តរជាតិដល់ទៅ៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៤ ខែឧសភា។ ក្នុងរយៈពេល១ម៉ោង ក្រោយការប្រកាសឈប់សម្រាក់៤ថ្ងៃ ចំនួនពលរដ្ឋ ស្វែងរក Tour កម្សាន្តនៅលើ CTrip កើនឡើងដល់ទៅ៥០ភាគរយ ។ អ្នកទេសចរណ៍មកពីជាង ៦១០ទីក្រុង ទាំងក្នុង និងក្រៅប្រទេស បាន កក់ Tour កម្សាន្ត តាមរយៈ Ctrip ដោយក្រុមហ៊ុននេះ បាននាំភ្ញៀវធ្វើដំណើរទៅកាន់ ៩០០កន្លែង នៅ៩០ប្រទេស ជុំវិញពិភពលោក។ ភាគច្រើនអ្នកទេសចរណ៍ ជាយុវជន ពីអាយុ២០ឆ្នាំឡើង ។ ជាមួយគ្នានេះ ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវដែករបស់ចិន ក៏បាន បង្កើនជើងរថភ្លើងបន្ថែមទៀត ។ តាមគម្រោង អ្នកធ្វើដំណើរតាមផ្លូវដែលមានដល់ទៅ៦៩លាននាក់ ចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី ៤ខែឧសភា កើន១១ភាគរយ ប្រៀបធៀបនិងឆ្នាំ២០១៨។ ក្នុងពេលដែលចិនប្រារព្ធទិវាពលកម្មអន្តរជាតិជាថ្ងៃសប្បាយរីករាយ ជាថ្ងៃធ្វើដំណើរកម្សាន្តជាច្រើន ។ ចំណែកប្រទេសខ្លះទៀត បានឈប់សម្រាកតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១ ខែឧសភា ។

នៅប្រទេសអាល្លឺម៉ង់ យប់ថ្ងៃទី៣០ ខែមេសា ពលរដ្ឋមួយចំនួនធំមិនបានដេកនោះឡើយដោយធ្វើពិធីជប់លៀងនៅខាងក្រៅរហូតដល់ថ្ងៃទី១ ខែឧសភា។ ប្រទេសជាច្រើនផ្សេងទៀតនៅតំបន់អឺរ៉ុប ដូចជាបារាំង អ៊ីតាលី អេស្ប៉ាញ ស្លូវ៉ាគី… គឺមានពិធីជប់លៀងដូចគ្នា៕

website_news/2019020505.txt · Last modified: 2019/05/02 15:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki