website_news:2019020703

ពលរដ្ឋខ្មែរម្នាក់ទៀតហើយត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិខ្លងឡឹកស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ធ្វើការឃាត់ខ្លួន ពីបទប្រើត្រាវីសារក្លែងក្លាយ

https://www.facebook.com PheakTra 02-07-2019

យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃ ប្រចាំច្រកទ្វារអន្តរជាតិខ្លងឡឹក កាលពីថ្ងៃអង្គារ ទី18 ខែមិថុនា ឆ្នាំ2019 កន្លងទៅបានអោយដឹងថា កម្លាំងសមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួន បុរសជនជាតិខ្មែរម្នាក់ ឈ្មោះចម្រើន អេង អាយុ 24 ឆ្នាំ សញ្ជាតិខ្មែរ កាន់លិខិតឆ្លងដែន លេខ N001494 បន្ទាប់ពីសមត្ថកិច្ចថៃរកឃើញថា ពលរដ្ឋខ្មែរលើ ប្រើប្រាស់ត្រាក្លែងក្លាយ រហ័សលេខកូដ(B225)ដែលសម្ថកិច្ចថៃឈប់ប្រើប្រាស់យូរហើយ។

តាមការអះអាងរបស់បុរសខាងលើបានប្រាប់ថា គាត់ធ្លាប់ចូលធ្វើការនៅទីក្រុងបាងកកប្រទេសថៃ ហើយស្នាក់នៅហួសសពុលភាពកំណត់ ដោយបានទាក់ទងមិត្តភ័ក្ដិជាជនជាតិខ្មែរដូចគ្នា អោយជួយយកលិខិតឆ្លងដែនទៅវ៉ៃត្រាជំនួស ក្នុងតម្លៃ 3000បាត ដោយមិនដឹងថាជាត្រាក្លែងក្លាយ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសម្ថកិច្ចថៃបញ្ជូនទៅអធិការដ្ឋានតម្រួតខ្លងឡឹកដើម្បីស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿងដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។

website_news/2019020703.txt · Last modified: 2019/07/02 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki