website_news:2019020802

កិច្ចប្រជុំផ្សព្វផ្សាយផែនការ និងការណែនាំ ស្តីពីការគ្រប់គ្រងមុខសញ្ញាបទល្មើស

https://gdlf-kh.com/ 01/08/2019 Kim Sopha កំពង់ចាម

ខេត្តកំពង់ចាម ៖ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងការណែនាំ ស្តីពីការគ្រប់គ្រងមុខសញ្ញាបទល្មើសដល់មន្រ្តី នៃផែនការងារនគរបាលព្រហ្មទណ្ឌ, ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយ-នាយរងការិយាល័យ លោក លោកស្រី នាយ-នាយរងផ្នែក រហូតដល់មន្រ្តី ចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកអធិការ-អធិការរង និងមន្រ្តីជំនាញ ទទួលការងារផ្នែកនគរបាលយុត្តិធម៌ និងផ្នែកពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុក ក្រុង ទាំង១០ សរុបចំនួន២១០នាក់៕

website_news/2019020802.txt · Last modified: 2019/08/02 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki