website_news:2019020803

អាជ្ញាធរថៃ បញ្ជូនពលរដ្ឋខ្មែរម្នាក់ មកឲ្យកម្ពុជាវិញ ករណីឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូង

http://kampucheathmey.com/ 2/8/2019 9:16 Am

ឧត្តរមានជ័យ ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង៣០នាទី អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរចំនួន១នាក់ តាមច្រកអន្តរជាតិជាំ មកកាន់កម្ពុជាវិញ។ សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលអាជ្ញាធរបញ្ជូនមកឲ្យកម្ពុជាវិញនោះ មានឈ្មោះ ស៊ុយ ណាង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ពលរដ្ឋខ្មែរចូលក្នុងទឹកដីថៃ កាប់ឈើគ្រញូង ត្រូវទាហានចាប់ខ្លួននោះនៅថ្ងៃទី១២,០៣,២០១៦ ពីបទឆ្លងដែនកាប់ឈើ ជាប់គុកនៅខេត្តស៊ីសាកេតប្រទេសថៃ ចូលតាមច្រកអូរស្វាយ ស្ថិតក្នុងភូមិសាស្ត្រខ្មែរភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឈមខាងថៃភូមិស្ទឹងចាន់ ឃុំស្ទឹងចាន់ ស្រុកឃុនហាន ខេត្តស៊ីសាកេត ប្រទេសថៃ។ បច្ចុប្បន្ន ក្រោយពីសមត្ថកិច្ចធ្វើការអប់រំរួច បានឲ្យវិលទៅលំនៅដ្ឋានវិញហើយ៕ ដោយ ៖ ចាន់ ធី

website_news/2019020803.txt · Last modified: 2019/08/02 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki