website_news:2019020806

មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបចំនួន ៩៧នាក់

https://www.facebook.com/ អគ្គនាយកដ្ឋានការងារ-General Department of Labour

នាថ្ងៃពហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំB នៃទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីនៃអគ្គនាយកដ្ឋានការងារ បានធ្វើការណែនាំតម្រង់ទិសដល់កម្មសិក្សាការី ដែលត្រូវចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបចំនួន ៩៧នាក់ (ស្រី ២០នាក់) និងក្រុមគ្រួសារកម្មសិក្សាការីសរុបចំនួន៤០នាក់។

វគ្គសិក្សានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងដល់កម្មសិក្សាការី ឱ្យមានការយល់ដឹងអំពី៖

១-ការរៀបចំខ្លួន ដើម្បីធ្វើការនៅបរទេស

២-ភូមិសាស្រ្ត បរិស្ថាន និងវប្បធម៌នៅបរទេស

៣-ការធ្វើដំណើរតាមផ្លូវ និងការមកដល់បរទេស

៤-ការធ្វើការងារ និងការរស់នៅក្នុងបរទេស

៥-ការគ្រប់គ្រងប្រាក់

៦-សុខភាព និងអនាម័យ

៧-ការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ

៨-សុវត្ថិភាព និងសេវាគាំទ្រ។

ក្រុមហ៊ុនដែលបានបញ្ជូនកម្មសិក្សាការី ទទួលការបណ្តុះបណ្តាលក្នុងវគ្គនេះមានចំនួន៩ គឺ

១. Asia Recruit Staffing (A.R.S) Co., LTD

២. Asian Human Support (Cambodia) Co., LTD

៣. Axel Asia Human Resources Co., LTD

៤. CATM Asia Manpower Cooperation Co., LTD

៥. C-Pro Co., LTD

៦. Dream Manpower (Cambodia) Co., LTD

៧. Gala Tokyo Manpower Co., LTD

៨. Takayama Labour Supply Co., LTD

៩. Yota Manpower Supply Co., LTD

website_news/2019020806.txt · Last modified: 2019/08/02 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki