website_news:2019021002

ចំណាកស្រុកធ្វើការឲ្យគេ តែអកុសល ពលករខ្មែរម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដាច់ជើងទាំងពីរ

http://nokorwatnews.com/ 02-10-2019

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់ធ្វើការប្រមូលសំរាមនៅក្នុងក្រុង Pattaya ត្រូវរថយន្តបុកដាច់ជើងទាំងសងខាងកាលពីវេលាម៉ោង០២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្របផ្លូវរថភ្លើងជិតភូមិខៅតាឡូ សង្កាត់ណង់ព្រឺ ស្រុកបាងឡាលុង ខេត្តឈុនបុរី ប្រទេសថៃ ។ សមត្ថកិច្ចមូលដ្ឋានថា ជនរងគ្រោះ មានឈ្មោះ ឈួន ប៊ុនរឿន ភេទប្រុស ២៨ ឆ្នាំ សញ្ជាតិខ្មែរ ស្រុកកំណើតរស់នៅស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ បានរងរបួសដាច់ជើងទាំងសងខាង ។ ចំណែកឯរថយន្តបង្កម៉ាក Nissan Sylphy ពាក់ស្លាកលេខ 4 กฌ 4462 បាងកក បើកបរដោយបុរសជនជាតិថៃម្នាក់បានបើកទៅបុកគូទរថយន្ដប្រមូលសំរាម ពាក់ស្លាកលេខ 73-3948 របស់ក្រុមហ៊ុន Eastern Green World គ្រាដែលជនរងគ្រោះកំពុងធ្វើសកម្មភាពប្រមូលសំរាមតាមទីសាធរណៈបណ្ដាលឲ្យខាងក្រោយរថយន្ដរងរបួសធ្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចសង្គ្រោះដឹកបញ្ជូនយកទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុកបាងឡាលុង ។ ប្រភពថា ជនរងគ្រោះរហូតមកទល់នឹងវេលាម៉ោងនេះបានស្លាប់ហើយ ៕ នីមវណ្ណា

website_news/2019021002.txt · Last modified: 2019/10/02 15:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki