website_news:2019021201

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បើកកិច្ចប្រជុំក្រុមការងារអន្ដរក្រសួងស្ដីពីវិភាគដំបូងលើការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមប្រពន្ធអនឡាញ

http://www.freshnewsasia.com/ 2019-11-29

(សៀមរាប)៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) សហការជាមួយអង្គការ Terre des hommes Netherland រៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ដីពី វិភាគដំបូងលើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធ អនឡាញនៅកម្ពុជា (OCSE) ធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃ២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដឹកនាំដោយលោកស្រី សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក តំណាងលោកស្រី ញ៉េប សុភាព អគ្គលេខាធិការ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ និងផ្ដល់យោបល់លើខ្លឹមសារវិភាគស្ថានភាពដំបូង ស្ដីពីការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា និងកែសម្រួលនៅអត្ថបទនេះ ឲ្យស្របនឹងបរិបទ និងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលជាសមាជិក Pathfinding ដែលកំពុងចូលរួមយ៉ាងសកម្ម ក្នុងការលុបបំបាត់ អំពើហិង្សាលើកុមារ។ កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រី ដែលអញ្ជើញមកពី ក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ក្នុងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ (នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, នាយកដ្ឋានប្រឆាំងបទល្មើសតាមបច្ចេកវិទ្យា) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (និយ័តករទូរគមនាគមន៍កម្ពុជា, តំណាងការិយានីតិកម្ម) ក្រសួងការពារជាតិ (កងរាជអាវុធហត្ថលើផ្ទៃប្រទេស) មន្រ្តី ក.ជ.ក និងអង្គការ Terre de homme Netherland៕

website_news/2019021201.txt · Last modified: 2019/12/02 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki