website_news:2019030103

ថៃចាប់ឃាត់ខ្លួនពលករខ្មែរម្នាក់បន្ទាប់ពីសម្លាប់ពលករខ្មែរដូចគ្នា

http://mekong-post.com/ ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ ថ្ងៃទី 1 January, 2019

ថៃ ៖ ពលករខ្មែម្នាក់ត្រូវកម្លាំងសមត្ថកិច្ចថៃ ចាប់ឃាត់ខ្លួន បន្ទាប់ពីសម្លាប់ពលករខ្មែរដូចគ្នា កាលពីវេលា ម៉ោង១១ថ្ងៃទី២៩ធ្នូឆ្នាំ២០១៨ នៅមុខអគាររបស់កម្មករស្នាក់នៅ ត្រង់ចំណុចស្ថិតក្នុងចំការអំពៅ ភូមិ ១០ឃុំវ៉ាំងយិន ស្រុកវ៉ាំងយិន ខេត្តស្រះកែវ ប្រទេសថៃ។

បុរសសង្ស័យឈ្មោះ ច័ន្ទ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅឃុំ សន្តិភាពស្រុក សំពៅលូន ខេត្ត បាត់ដំបង។ បុសរងគ្រោះមានឈ្មោះ ហូ សាំ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករកាប់អំពៅ ដូចគ្នា ។ ជនរងគ្រោះ ត្រូវបានជនដៃដល់កាប់ស្លាប់ ខណៈកំពុងអង្គុយហូបកាហ្វេនៅខាងមុខ អគារស្នាក់ នៅ ដោយបានក្រាបដេកនៅលើតុក្នុងសភាពងងុយដេក។ ក្រោយពីធ្វើសកម្មភាពជនដៃដល់បានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចថៃ តាមចាប់ខ្លួនបាន បញ្ជូនទៅ តុលាការខេត្តស្រះកែវ ចំណែកសពជនរងគ្រោះ ត្រូវបានបញ្ជូនអោយក្រុមគ្រួសារនាំយកទៅស្រុក កំណើតវិញ ដើម្បីរៀបចំធ្វើបុណ្យនៅស្រុកកំណើត៕

website_news/2019030103.txt · Last modified: 2019/01/03 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki