website_news:2019030402

អាជ្ញាធរថៃបញ្ជូនពលរដ្ឋ៤នាក់មកកម្ពុជាវិញបន្ទាប់ពីជាប់ពន្ធនាគារករណីកាប់ឈើខុសច្បាប់

http://www.rasmeinews.com/ April 2, 2019, 9:57 PM

ដោយបាយ័ន/ខេត្តឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១២.៥០នាទី២ ខែមេសា ឆ្នាំ២០១៩អាជ្ញាធរថៃបានបញ្ជូនប្រជាពលរដ្ឋកម្ពុជាចំនួន៤នាក់មកមាតុភូមិវិញតាមរយ:ច្រកអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋទាំង៤នាក់ដែលត្រូវអាជ្ញាធរថៃបញ្ជូនមកវិញនេះ គឺបន្ទាប់ពីពួកគេទាំង៤នាក់បានធ្វើការចូលពីកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងទឹកដីថៃ។ត្រូវសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី៦ខែមេសាឆ្នាំ២០១៦និងបានចោទប្រកាន់ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ចូលតាមច្រកអូរស្វាយហើយបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃផងដែរ។ សមត្ថកិច្ចនគរបាលក៏បានបន្តឲ្យដឹងទៀតថាពលរដ្ឋខ្មែរចំនួន៤នាក់មានឈ្មោះ១ ឈ្មោៈ ពិន ពោ ភេទប្រុស ៤៤ឆ្នាំ, ទី២ឈ្មោៈ ខៀវ ជា ភេទប្រុស ៤៣ឆ្នាំ, ទី៣ឈ្មោៈ ហ៊ន ភ័ក្រ ភេទប្រុស ៤០ឆ្នាំនិងទី៤ឈ្មោៈ ជា ធី ភេទប្រុស ៥៥ឆ្នាំ។ អ្នកទាំងបួនរស់នៅ ភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើខេត្តសៀមរាប។បច្ចុប្បន្នជនទាំង៤នាក់នេះត្រូវបានសមត្ថកិច្ចអាជ្ញាធរខ្មែរធ្វើការអប់រំបន្ត និងបានបញ្ជូនទៅកាន់លំនៅឋានវិញផងដែរ៕S/

website_news/2019030402.txt · Last modified: 2019/04/03 10:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki