website_news:2019030503

ចុះធ្វើអធិការកិច្ចត្រួតពិនិត្យពលករបរទេស នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

https://www.facebook.com/ Department of Immigration - GDI 02-05-2019

កំពង់ស្ពឺ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានចុះធ្វើអធិការកិច្ចត្រួតពិនិត្យពលករបរទេសចំនួន ០៤រោងចក្រ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ទីតាំងទាំង ០៤រោងចក្រនេះ មាន៖

១.ឈ្មោះ SHUI YAT (CAMBODIA) CO.,LTD រោងចក្រផលិតកាបូប មានទីតាំស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ២.ឈ្មោះ SHUN SHUI SHING INDUSTRIAL (CAMBODIA) CO.,LTD រោងចក្រផលិតកាបូប មានទីតាំស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ៣.ឈ្មោះ S-YAUN (CAMBODIA) រោងចក្រផលិតសំលៀកបំពាក់ មានទីតាំស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង៤.ឈ្មោះ WUA TAI (CAMBODIA) GARMENT CO.,LTD រោងចក្រផលិតសំលៀកបំពាក់ មានទីតាំស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងការត្រួតពិនិត្យរោងចក្រទាំង ០៤កន្លែង បានប្រើប្រាស់ពលករសរុបចំនួន ៤៨២៦នាក់ ស្រី ៤០១៣នាក់ (ពលករខ្មែរសរុបចំនួន ៤៧៦០នាក់ ស្រី ៣៩៨៤នាក់ និងពលករបរទេសសរុបចំនួន ៦៦នាក់ ស្រី ២៩នាក់ សញ្ជាតិ ចិន) បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ៥១នាក់ មិនបានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមចំនួន ១៥នាក់ មូលហេតុទៅលេងក្រៅប្រទេស ១៤នាក់ និងពន្យាទិដ្ឋាការ ២នាក់ ប្រើប្រាស់ទិដ្ឋាការប្រភេទ E មានប័ណ្ណការងារឆ្នាំ២០១៩ ចំនួន ៦៦នាក់៕

website_news/2019030503.txt · Last modified: 2019/05/03 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki