website_news:2019030606

ថៃចាប់ឪពុកចុងខ្មែរវ៉ៃកូនចុងអាយុ០៦ឆ្នាំឡើងបែកឈាម

https://prakpheaktra.blogspot.com/ 02-06-2019

យោងតាមរបាយការណ៍របស់សម្ថកិច្ចខេត្ដឈុនបុរីប្រទេសថៃ បានអោយដឹង កម្លាំងសមត្ថកិច្ចថៃ បានធ្វើការឃាត់ខ្លួន បុរសជនជាតិខ្មែរម្នាក់ ទី០១ ឈ្មោះ សូត ស្មី អាយុ ២៦ឆ្នាំសញ្ជាតិ ខ្មែរ ត្រូវជាឪពុកចុង និងទី០២ ឈ្មោះ នាង វ៉ាន់ នីសា អាយុ ២៤ឆ្នាំ សញ្ជាតិ ថៃ រស់នៅក្នុងសង្កាត់បាងសាយ ស្រុកមឿង ខេត្ដឈុនបុរី ។ បន្ទាប់សម្ថកិច្ចទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋថៃប្ដឹងករណីនាងវ៉ាន់នីសានិងប្ដីចុងវាយធ្វើបាបកូនរបស់ខ្លួនឈ្មោះ តូ ភេទប្រុស អាយុ ០៦ឆ្នាំ ត្រូវជាកូនចុងបណ្ដាលឲ្យមានស្លាកស្នាមបែកឈាមជាំពេញខ្លួនប្រាណ បន្ទាប់មកត្រូវបានអ្នកជិតខាងនាំយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តឈុនបុរី។

តាមការអះអាងរបស់ម្ដាយកុមាររារងគ្រោះគឺនាង វ៉ាន់នីសា បានប្រាប់ឲ្យដឹង នាងបានទៅពិនិត្យឈាមនៅមន្ទីរពេទ្យមួយកន្លែង ដោយដឹងមានមានផ្ទុកមេរោគអេដស៍ (HIV) នាងបានបន្តថា កូនប្រុសរបស់នាងតែងតែឌឺហើយនាងវ៉ៃកូនរហូតជាំខ្លួនប្រាណពេលខ្លះ ហើយប្ដីចុងនាងក៏ធ្លាប់វ៉ៃបានបួនដងបន្ទាប់មកនាងក៏ហាមប្ដីមិនអោយវ៉ៃព្រោះអាណិតកូន ហើយនាងក៏មិនដឹងថាវ៉ៃកូនព្រោះមូលហេតុអ្វីដែលដែរ។ បច្ចុប្បន្នកុមាររងគ្រោះត្រូវបានអង្គការOSCC ខេត្ដឈុនបុរី ទទួលយកទៅព្យាបាលនិងមើលថែបណ្ដោះអាសន្ន ចំណែកឯម្ដាយនិងឳពុកចុងត្រូវបានស្នងការតម្រួតខេត្ដឈុនបុរីកំពុងធ្វើការសាកសួរលើហេតុការណ៍ហឹង្សានេះ។

website_news/2019030606.txt · Last modified: 2019/06/03 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki