website_news:2019030607

អាជ្ញាធរថៃចាប់ពលរដ្ឋខ្មែរសុំទាន ០៦នាក់

https://prakpheaktra.blogspot.com/ 02-06-2019

ប្រទេសថៃ: ស្ដ្រីវ័យចំណាស់ និងក្មេងតូចចំនួន០៦នាក់ ត្រូវបានកម្លាំងអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីចំណាកស្រុកខុសច្បាប់ទៅអង្គុយសុំទាននៅក្នុងប្រទេសថៃ។ យោងតាមការរបាយការណ៍បានអោយដឹងថាពលរដ្ឋខ្មែរទាំងអស់ នៅវេលាម៉ោង០៥ល្ងាច ថ្ងៃអាទិត្យទី០២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអាជ្ញាធរសង្កាត់បាងខុនធៀន ទីក្រុងបាងកក ប្រទេសថៃបានចុះធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន០៦នាក់ខណៈពេលកំពុងអង្គុយសុំទានជាមួយ និងក្មេងតូចនៅចិញ្ចើមផ្លូវ និងតាមស្ពានឆ្លងផ្លូវនានាក្នុងសង្កាត់បាងខុនធៀន។ តាមការបញ្ជាក់របស់សមត្ថកិច្ចថៃពលរដ្ឋខ្មែរទាំងអស់ជាជនអន្តោប្រវេសន៍ចំណាកស្រុកខុសច្បាប់ចូលប្រទេសថៃ តាមរយៈច្រកអន្តរជាតិខ្លងឡឹកស្រុកអារញ្ញយ៉ាប្រាថេតខេត្តស្រះកែវ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2019030607.txt · Last modified: 2019/06/03 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki