website_news:2019030608

ឃាត់ខ្លួនពលករចំណាកស្រុកខុសច្បាប់ ជិត៣០នាក់

https://prakpheaktra.blogspot.com/ 01-06-2019

ខេត្ដឈុនបុរី៖កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះថៃប្រចាំ ខេត្តឈុនបុរី ប្រទេសថៃ បើកកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យពលករខុសច្បាប់នៅតំបន់ណាគៀរ ស្រុកបាងឡាម៉ុង ក្នុងខេត្ដឈុនបុរី បន្ទាប់ពីមានពលរដ្ឋថៃ រាយការណ៍អំពីពលករបរទេសដណ្ដើមមុខរបររកស៊ីរបស់ពលរដ្ឋថៃនៅក្នុងខេត្តឈុនបុរី ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យមួយចំនួននៅក្នុងខេត្ដឈុនបុរី កម្លាំងសមត្ថកិច្ចបានរកឃើញពលករបរទេសសរុបចំនួន២៣៥នាក់ ក្នុងនោះមានពលករខុសច្បាប់ចំនួន ២៣នាក់ ធ្វើការដោយគ្មានច្បច្បាប់អនុញ្ញាតចំនួន០២នាក់ ពលករខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ថៃនាំខ្លួនយកទៅធ្វើការសួរដើម្បីកសាងសំណុំរឿងចាត់វិធានការណ៍តាមផ្លូវច្បាប់។

website_news/2019030608.txt · Last modified: 2019/06/03 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki