website_news:2019030901

កម្លាំងសមត្ថកិច្ចខេត្តស្រះកែវ ឃាត់ខ្លួនក្រុម មេខ្យល់រកស៊ីនាំពលករខុសច្បាប់ចេញទៅ ខ្មែរ

https://www.facebook.com/ ពលករខ្មែរ-News Pheak Tra Live 02-09-2019

យោងតាមប្រភពពីសមត្ថកិច្ចថៃប្រចាំស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៩ នេះអោយដឹងថា កម្លាំងសមត្ថកិច្ចថៃបានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន១៨នាក់ ត្រង់ចំណុចបរិវេណ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្បែរផ្សាររោងគ្រឿយកទៅធ្វើការសាកសួរ។ ក្រោយពីធ្វើការសាកសួរសមត្ថកិច្ចថៃ បានរកឃើញពលរដ្ឋខ្មែរគ្មានឯកសារឆ្លងដែនចំនួន១៥នាក់។

តាមចម្លើយសារភាពរបស់ស្ដ្រីឈ្មោះ សម អាយុ៤០ឆ្នាំ មានលិខិតឆ្លងដែន បានប្រាប់សមត្ថកិច្ចថៃថា ពួកគាត់នឹងពលរដ្ឋខ្មែរទាំងអស់ធ្វើការនៅក្នុងរោងចក្រផលិតខ្សែរភ្លើងមួយកន្លែងនៅក្នុង ខេត្តឆាក់ឈើងសៅ ប្រទេសថៃ នៅថ្ងៃនេះ ពួកគាត់បាននាំកូននិងអ្នកដ៏ទៃទៀតធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ តាមរយៈច្រកព្រំដែនផ្សាររោងគ្រឿ ដោយមានមេខ្យល់ខ្មែរ២នាក់ ម្នាក់ឈ្មោះ តេក ខត អាយុ៣០ឆ្នាំ ទំនាក់ទំនងជាអ្នកនាំចេញទៅខាង ប្រទេសកម្ពុជា ដោយយកថ្លៃនាំចេញម្នាក់ៗ ៥០០បាត។ ពួកគាត់បានយល់ព្រម ដំបូងត្រូវបង់ប្រាក់ម្នាក់២០០បាត សិន នៅពេលឆ្លងដល់ខ្មែរ ពួកគាត់បង់ម្នាក់៣០០បាតបន្ថែមទៀត ដោយមិនចាំបាច់តម្រង់ជួរឬមានឯកសារអ្វីទាំង អស់ ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចថៃ បានឲ្យដឹងថា ក្រុមមេខ្យល់នេះតែងនាំមនុស្សខុសច្បាប់ចេញទៅខាងខ្មែរ ជាញឹកញាប់ ដោយមានបក្សពួកធ្វើការជាប្រព័ន្ធ ទាំងនាក់នាំចេញ និងអ្នកចាំចាក់សោទ្វារបងដែកក្បែរផ្លូវរថភ្លើងបើកអោយមនុស្សចេញទៅខ្មែរ ដោយទទួលសំណូកពីក្រុមមេខ្យល់ម្នាក់២០០បាត -៣០០បាត ។

បច្ចុប្បន្នពលរដ្ឋខ្មែរទាំង១៥នាក់ ត្រូវសមត្ថកិច្ចថៃបញ្ជូនទៅធ្វើប្រវត្តិរូបនៅអធិការដ្ឋានអន្តោប្រវេសន៍ ស្រុក អារញ្ញ រួចបញ្ជូនអោយវិលត្រឡប់ទៅស្រុកកំណើតវិញ។ រីឯស្ដ្រីឈ្មោះ សម អាយុ៤០ឆ្នាំ ត្រូវសមត្ថកិច្ចថៃ ដោះលែង វិញ ព្រោះមានលិខិតឆ្លងដែនត្រឹមត្រូវ ចំណែកបក្សពួកមេខ្យល់ត្រូវសមត្ថកិច្ចថៃ ធ្វើការចោទប្រកាន់ពីបទធ្វើការ ដោយគ្មានប័ណ្ណអនុញ្ញាត និងលួចឆ្លងដែនដោយគ្មានច្បាប់អនុញ្ញាត។

website_news/2019030901.txt · Last modified: 2019/09/03 14:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki