website_news:2019030902

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាដល់ជូនបងប្អូនពលករខ្មែរ

https://www.facebook.com/ Royal Embassy of Cambodia in Bangkok 02-09-2019

នាថ្ងៃចន្ទ័ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួយសម្រួលផ្តល់សេវាដល់ជូនបងប្អូនពលករខ្មែរ ឱ្យទទួលបាននៅក្នុងថ្ងៃតែមួយតែម្តង ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនពលករ និងចំនួនថ្ងៃដែលបងប្អូនពលករត្រូវសុំច្បាប់ឈប់សម្រាកពីនិយោជក/ថៅកែ។ ឆ្លៀតឱកាសនេះផងដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាល និងផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹករាជរដ្ឋាភិបាល ដល់បងប្អូនពលករទាំងអស់ ក៏ដូចជាការណែនាំអំពីសេវានៅស្ថានទូត អំពីច្បាប់ការងារ សិទ្ធិនិងអត្ថប្រយោជន៍ បម្រាម ទោសបញ្ញត្តិ និងការស្នើសុំជំនួយក្នុងករណីបងប្អូនពលករជួបប្រទះបញ្ហាផ្សេងៗក្នុងការស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃផងដែរ។

website_news/2019030902.txt · Last modified: 2019/09/03 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki