website_news:2019031203

គួរអោយអាណិតកូនខ្មែរយើងណាស់ គាត់ត្រូវមេខ្យល់បោកយកទៅលក់នៅជាប់ជាយដែនម៉ាឡេ រយៈពេលជាង១០ឆ្នាំហើយ

http://khosja.com/ December 3, 2019

ពិតជាអាណិត និងខ្លោចចិត្ដជាទីបំផុត ដែលប្អូនប្រុសម្នាក់ មានឈ្មោះ (បុត្រ) ត្រូវបានមេខ្យល់ម្នាក់ បោកអោយទៅបម្រើការនៅទូកនេសាទប្រទេសម៉ាឡេស៊ីតាំងតែអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ មានអាយុ២៤ឆ្នាំ ក្រោយមកក៏រត់គេចខ្លួនបានមកដល់ស្រុកខ្មែរហើយដើរអស់រយៈពេលជាង២ខែមកហើយ ដើម្បីស្វែងរកក្រុមគ្រួសារ។ក្នុងវីដេអូ ដែលបង្ហោះឡើង កាលពីថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩ ដោយម្ចាស់គណនី ហ្វេសប៊ុកនារីម្នាក់ឈ្មោះ Jirada Nomo បានជួបសំភាសន៏ប្អូនប្រុសរូបនេះ ទាំងអារម្មណ៏អាណិតអាសូរជាពន់ពេក សឹងតែរកពាក្យអ្វីមកថ្លែងមិនបាន ព្រោះតែស្ដាប់ការរៀបរាប់របស់យុវជនរូបនេះ គឺរស់នៅស្រុកគេពិតជាវរទនាខ្លាំងណាស់ ដោយមិនដែលស្គាល់ដីគោកនោះឡើយ គឺនៅតែកណ្ដាលសមុទ្រប៉ុណ្ណោះ។

យ៉ាងណាមិញ នារីខាងលើ ក៏បានសរសេរប្រាប់ឱ្យដឹងថា៖”ទី០១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច បងប្អូនជួយស៊ែរម្នាក់មួយផង គាត់ត្រូវមេខ្យល់បោកយកទៅលក់នៅជាប់ជាយដែនប្រទេសម៉ាឡេស៊ីតាំងពី២០០៧ ស្រុកកំណើតគាត់នៅខេត្តបន្ទាយមានជ័យ គាត់នៅភ្នំតូចភ្នំធំគាត់ចាំបានតែភូមិហើយនឹងខេត្ត សូមបងប្អូនជួយស៊ែរគាត់ម្នាក់មួយផង ដើម្បីអោយបងប្អូនគាត់បានឃើញ ខ្ញុំមានតែទឹកចិត្តបន្ដិចបន្ដួចជូនពរគាត់ឲ្យគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ សុវត្ថិភាព តាមផ្លូវ”៕

website_news/2019031203.txt · Last modified: 2019/12/03 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki