website_news:2019040201

ឃាត់រថយន្ត១គ្រឿងដែលដឹកពលករបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

http://www.rasmeinews.com/ 4, 2019, 8:57 AM

ដោយ៖គ្រញូង/បាត់ដំបង៖ កម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង បានធ្វើការឃាត់រថយន្ត ១គ្រឿង កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ដែលបានដឹកពលករឆ្លងដែនខុសច្បាប់ចំនួន៧នាក់យកមកអប់រំរួចឱ្យវិលត្រឡប់ទៅផ្ទះវិញ។

លោក ហម សំខាន់ ប្រធានច្រកទ្វារអន្តរជាតិបានឱ្យដឹងថារថយន្តដែលត្រូវបានឃាត់ទុកនោះមានម៉ាក lexus 300 ពណ៌ខ្មៅ ស្លាកលេខ 2AG 3961 ដឹកពលករឆ្លងដែនខុសច្បាប់៧នាក់ មាន ១.ឈ្មោះ ស៊ួរ ហួរ ភេទស្រី អាយុ៤៩ឆ្នាំ, ២.ឈ្មោះ ឈក់ សម័យ ភេទស្រី អាយុ២៤ឆ្នាំ, ។ ៣.ឈ្មោះ ហែម ហ៊ាន់ ភេទស្រី អាយុ២១ឆ្នាំ, ៤.ឈ្មោះ សុខ ហ៊ាង ភេទស្រី អាយុ២៣ឆ្នាំ, ៥.ឈ្មោះ ព្រឹក អ៊ាង ភេទប្រុស អាយុ២១ឆ្នាំ, ៦.ឈ្មោះ ឈក់ មាស ភេទប្រុស អាយុ២៥ឆ្នាំ និង៧.ឈ្មោះ Itsaradamgeng sanit ជនជាតិថៃ អាយុ៤២ឆ្នាំ។កម្លាំងនគរបាលប៉ុស្តិ៍ បានយកពលករទាំង ៧នាក់ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចឲ្យត្រលប់ទៅស្រុកកំណើតវិញ៕S/

website_news/2019040201.txt · Last modified: 2019/02/04 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki