website_news:2019040202

ទោសខ្មែរ២នាក់ក្រុមអាជ្ញាធរថៃដោះលេងជាបន្តរបន្ទាប់

https://www.facebook.com/ សារព័ត៌មាន ចក្រភពព័ត៌មាន CPN News February 2 at 1:55 PM •

ឧត្តរមានជ័យ: អ្នកទោសខ្មែរ២នាក់ត្រូវបានក្រុមអាជ្ញាធរថៃធ្វើការដោះលេងឱ្យមានសេរីភាពវិញជាបន្តបន្ទាប់តែរយៈពេល២ថ្ងៃដាច់ដោយឡែកពីគ្នា នាំខ្លួនប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា តាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃដោះលេងឈ្មោះ ជា ច្រឹង ភេទប្រុស អាយុៈ៣០ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ថៃចាប់ខ្លួនកាលពីថ្ងៃទី៤ឧសភា២០១៥ជាប់ពន្ធធានាគាខេត្តស៊ីសាកេតដោះលេងនៅថ្ងៃទី១ កុម្ភៈ ២០១៩ នឹងម្នាក់ទៀតឈ្មោះ ឃឹម លុន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃពោល ឃុំអណ្ដើក ស្រុករតៈនមណ្ឌល ខេត្តបាត់ដំបងជាប់គុកនៅខេត្តណាតស្រើនប្រទេសថៃ ចាប់ខ្លួននៅថ្ងៃទី១៩ កុម្ភៈ ២០១៦ ដោះលេងថ្ងៃទី១ កុម្ភៈ ២០១៩ ទាំង២នាក់ក្រុមអាជ្ញាធរចោទពីបទឆ្លងដែនខុស់ច្បាប់កាប់ឈើក្រញ៉ូងក្នុងទឹកដីថៃ។ មន្រ្តីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរទាំង២នាក់ ត្រូវបានក្រុមអាជ្ញាធរថៃបញ្ជូនខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ ក្រោយពីបានទទួលទោសពីក្រុមអាជ្ញាធរថៃសមត្តកិច្ចបានធ្វើការណែរនាំនឹងធ្វើកិច្ចសន្យាឱ្យឈប់ឆ្លងដែនខុសច្បាប់រួចឱ្យវិលត្រឡប់ទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនៅក្នុងថ្ងៃដដែល។ ដោយ:សាន់រិន្ទ

website_news/2019040202.txt · Last modified: 2019/02/04 15:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki