website_news:2019040301

លោកមន្រ្តីយោធាម្នាក់ឈ្មោះរ៉ាមាន់ចឹកល្បីល្បាញរាបឆ្នាំខាងរកស៊ីបទល្មើសឈើគ្រញ៉ូងឆ្លងដែននិងគៀងគពលរដ្ឋស្លូតត្រង់អោយលួចឆ្លងដែនទៅកាប់ឈើក្នុងទឹកដីប្រទេសថៃ

https://www.facebook.com/cpnnews.info/ សារព័ត៌មាន ចក្រភពព័ត៌មាន CPN News 04-03-2019

ខេត្តឧត្ដរមានជ័យ៖ បុរសជើងខ្លាំងជាមន្រ្តីយោធាម្នាក់ឈ្មោះរ៉ាមាន់ចឹកល្បីល្បាញ់ពេញស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទរឿងរកស៊ីបទល្មើសឈើគ្រញ៉ូងឆ្លងដែន និងដើរគៀងគពលរដ្ឋស្លូតត្រង់ជាច្រើននាក់ អោយឆ្លងដែនតាមច្រកប្រទាលជ្រុំ និងច្រកអន្ទួងអាំងទៅលួចកាប់ឈើគ្រញ៉ូងក្នុងទឹកដីប្រទេសថៃ។

តាមសេចក្តីរាយការណ៍ ចេញពីច្រកប្រទាលជ្រុំ និងច្រកអន្ទួងអាំង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យមកថា លោកមន្រ្តីយោធាម្នាក់ឈ្មោះ រ៉ា មាន់ចឹក បានធ្វើការប្រមូលទិញឈើគ្រញ៉ូងយ៉ាងអនាធិបតេយ្យតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃ និងប្រមូលទិញឈើផ្ដាច់មុខនៅតំបន់ទិសទី២ នៃសមរភូមិមុខ ហើយបានដើរគៀងគពលរដ្ឋស្លូតត្រង់ជាច្រើនអោយលួចឆ្លងដែនទៅកាប់ឈើគ្រញ៉ូងក្នុងទឹកដីប្រទេសថៃ ដើម្បីយកមកលក់អោយខ្លួនដោយមិនគិតពីអាយុជីវិតរបស់ពលរដ្ឋ ត្រូវទាហ៊ានយោធាថៃ ចាប់ខ្លួន ឬត្រូវបាញ់សម្លាប់ ។ ពោល: គឺជាមនុស្សអត្មានិយម អោយតែខ្លួនមានបានចង់អ្នកណាស្លាប់អីស្លាប់ទៅ។ ដោយសារតែលោកមន្រ្តីយោធាម្នាក់ នេះមានលុយមានអំណាចនិងមានតួនាទីធំនៅក្នុងជួរមន្រ្តីយោធា បានជាគេអាចដើរប្រមូលទិញឈើគ្រញ៉ូងយ៉ាងអនាធិបតេយ្យតាមខ្សែរបន្ទាត់ព្រំដែនខ្មែរថៃបានយ៉ាងរលូនរាប់ឆ្នាំនិងធ្វើអោយមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច មន្រ្តីពាក់ពន្ធ័ក្នុងខេត្តឧត្ដតមានជ័យកោតញញើតខ្លាចរអាពេលឃើញលោកដឹកបទល្មើសឈើគ្រញ៉ូងកាត់មុខម្ដងធ្វើអោយមន្រ្តីមួយចំនួនមិនហ៊ានបង្រ្កាប។

តើឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តលោកគិតយ៉ាងណាចំពោះបទល្មើសឆ្លងដែនដែលកំពុងកើតមានឡើងរាលថ្ងៃ ជាពិសេសលោកមន្រ្តីយោធាឈ្មោះរ៉ាមាន់ចឹកដែលល្បីល្បាញ់ថាជាមេឈ្មួញរកស៊ីបទល្មើសឈើគ្រញ៉ូងរាប់ឆ្នាំគ្មានលោកមន្រ្តីអាជ្ញាធរ មានសម្ថតកិច្ច មន្រ្តីពាក់ពន្ធ័ក្នុងខេត្តមួយណាហ៊ានបង្រ្កាប ចុះឯកឧត្ដមអភិបាលខេត្តនឹងមានវិធានការបង្រ្កាបដែរទេ.? ឬមួយឯកឧត្ដមសុខចិត្តអោយលោកមន្រ្តីយោធាឈ្មោះរ៉ាមាន់ចឹងធ្វើព្យុះធ្វើភ្លៀងបន្តទៀតទាន ៕ ដោយៈ សាន់រិន្ទ

website_news/2019040301.txt · Last modified: 2019/03/04 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki