website_news:2019040305

ទីតាំងម៉ាស្សាយីហោ ៨៨១ម៉ាស្សាកោសជប់ គឺជាកន្លែងបម្រើសេវាផ្លូវភេទ

http://nokorwatnews.com/ 03-03-2019

ខេត្តសៀមរាប៖ ទីតាំងម៉ាស្សា ៨៨១ម៉ាស្សាកោសជប់ ត្រូវបានគេដឹងថា ជាកន្លែងបម្រើសេវាផ្លូវភេទ ឯ ការដាក់ផ្លាក់យីហោនេះ គ្រាន់តែដាក់បំភាន់ភ្នែកមហាជនតែប៉ុណ្ណោះ តែធាតុពិត ជាកន្លែងបម្រើផ្លូវភេទយ៉ាងពេញបន្ទុក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ។ តាមប្រភពព័ត៌មានពីពលដ្នបានឲ្យដឹងថា គេឃើញមានសមត្ថកិច្ចមួយចំនួនមិនបង្រ្កាបទេទុកស្អំពង និងដើរយកលុយ ជាថ្នូរទៅនឹងការមិនបង្រ្កាប កត្តាទាំងនេះហើយ ទើបធ្វើឲ្យក្រុងសៀមរាប ពោរពេញទៅដោយកន្លែងម៉ាស្សាស្ទើរពេញក្រុង ។

ពលរដ្នថ្លែងថា ល្មមដល់ពេលសមត្ថកិច្ចចុះចាប់កន្លែងម៉ាស្សា មួយកន្លែងម៉ាស្សាយីហោ ៨៨១ម៉ាស្សាកោសជប់ នេះហើយ ម្យ៉ាងទៀត មួយរយះពេលចុងក្រោយនេះ គេមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាបកន្លែងម៉ាស្សាឡើយ ប្រហែលជាទុកស្អំពង ឬត្រូវរ៉ូវគ្នាយ៉ាងស្ងៀមស្ងាត់ ទើបបណ្ដោយឲ្យកន្លែងម៉ាស្សារីកដុះដាលដូចផ្សិតបែបនេះ។ ពាក់ព័ន្ធទៅនឹងកន្លែងម៉ាស្សានេះ លោក ពេជ សុខេន មេប៉ុស្ដិ សង្កាត់សៀមរាប បានឲ្យដឹងថា ទីតាំងម៉ាស្សា បម្រើផ្លូវភេទនេះ លោកធ្លាប់បានបង្រ្កាបម្ដងហើយ តែមិនរាងចាលទេ តែលោកចុះបង្រ្កាបក្នុងពេលឆាប់ៗនេះ។ យើងចាំមើលចំណាត់ការរបស់លោក មេប៉ុស្ដិ៍តើមានប្រសិទ្ធភាព ឬទេ ៕ ប៊ុនរិទ្ធី

website_news/2019040305.txt · Last modified: 2019/03/04 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki