website_news:2019040306

បញ្ជូនមេការជួញដូរមនុស្សដ៏ល្បីម្នាក់ នៅក្រុងតាខ្មៅ ទៅតុលាការ

http://nokorwatnews.com/ 03-03-2019

ខេត្តកណ្តាល៖ មេការជួញដូរមនុស្សដ៏ល្បីម្នាក់នៅក្រុងតាខ្មៅ ប្រចាំភោជនីយដ្ឋាន២២២ ដែលមានរហ័សនាម ក្រពុំ ឈូក ដែលនគរបាលប្រឆាំ ងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកណ្តាលចុះបង្ក្រាបពាក់ពន្ធ័ករណីសញ្ជរកម្មនៅក្នុងផ្ទះសំណាក់ឈ្មោះ សុខ វិសាល ផ្លូវលេខ ១១០B ភូមិថ្មី២ សង្កាក់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី ត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល បើតាមការបញ្ជាក់ពីលោក រស់ សាវិន ប្រធានការិយាល័យការជួញដូរ និងការពារអនីតិជន នៃស្នងការនគរបាលខេត្តកណ្តាល ។ ជនសង្សយ័មានឈ្មោះ ទូច ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ឈ្មោះហៅក្រៅ ក្រពុំ ឈូក មានទីលំនៅបច្ចុប្បន្ន នៅផ្ទះ ជួលក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅកំណើត ភូមិ អង្គបានឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ជនរងគ្រោះទី០១ ឈ្មោះ លីហួ អនីតិជន ទី០២ឈ្មោះ ម៉ៅ រក្សា ទី០៣ឈ្មោះ សៀង គា ទី០៤ឈ្មោះ ធី ចាន់លីណាទី៥ឈ្មោះ មុន លក្ខិណា ទី០៦ឈ្មោះ ពេជ្រ រតនា ។

នគរបាល ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថាដោយមានសេចក្តីរាយការណ៍ ពីពលរដ្ឋល្អថា មាន មេការម្នាក់បាននាំស្រីៗ ជាច្រើននាក់ទៅផ្ទះសំណាក់ វីសាល ស្ថិតនៅភូមិថ្មី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះ លោក រស់ សាវិន ប្រធានការរិយាលយ័ការជួញដូរ បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋានចុះធ្វើការឆែកឆេរ ក៏បានឃើញមនុស្សប្រុស ស្រី ជាច្រើននាក់ នៅក្នុងបន្ទប់ផ្ទះសំណាក់ ដូចដែលពលរដ្ឋបានរាយការណ៍មកមែន ។

បច្ចុប្បន្នជនសង្សយ័ ត្រូវបានឃាត់ខ្លួនបញ្ជូនមកការិ ជំនាញខេត្ត ។ ចំណែកជនរងគ្រោះ ទាំង៦នាក់ បាននាំមកការិយាល័យជំនាញខេត្ត ក្រោមការជួយឧបត្ថម្ភ ពីអង្គការ មេត្រី អន្តរជាតិ ៕ ឆ ដា

website_news/2019040306.txt · Last modified: 2019/03/04 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki