website_news:2019040309

ឆែករោងចក្រកម្ចាត់កាកសំណល់ក្នុងខេត្តឈុនបុរី រកឃើញពលរដ្ឋខ្មែរខុសច្បាប់០៨នាក់

http://www.pheaktraofficial.com/ By Pheaktra Prak 03-03-2019

ប្រទេសថៃ៖ កាលពីរសៀលថ្ងៃអាទិត្យ ទី០៣ខែមីនា ឆ្នាំ២០១៩ នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តឈុនបុរី ប្រទេសថៃ បានចុះធ្វើការឆែកឆេរ រោងចក្រកម្ចាត់កាកសំណល់អេឡិចត្រូនិក មួយឈ្មោះ Muu Hlin Saein ស្ថិតនៅក្នុង សង្កាត់ណងខាម ស្រុកស៊ីរាឆា ខេត្តឈុនបុរី បានឃើញពលករខុសច្បាប់ ចំនួន ១៥នាក់ ក្នុងនោះមានពលរដ្ឋខ្មែរ ចំនួន ០៨នាក់ ភូមា០៧នាក់។ យោងតាមរបស់សម្ថកិច្ចថៃបានអោយដឹងថា រោងចក្រខាងលើជារោងចក្រខាតធំតែពុំមានប័ណ្ណអនុញ្ញាតប្រកិច្ចការតាមស្ដង់ដាររដ្ឋព្រមទាំងទទួលពលករអន្តោប្រវេសន៍ខុសច្បាប់អោយធ្វេីការដោយគ្មានច្បាប់អនុញ្ញាត សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់។

website_news/2019040309.txt · Last modified: 2019/03/04 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki