website_news:2019040404

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចុះមកស្រុកបាងសាយ ខេត្តឈុនបុរី ដើម្បីបន្តដោះស្រាយបញ្ហាជូនពលករខ្មែរចំនួន៥២នាក់

https://www.facebook.com/ Royal Embassy of Cambodia in Bangkok 03-04-2019

កាលពីថ្ងៃអាទិត្យ ១១រោច ខែផល្គុន ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានចុះមកស្រុកបាងសាយ ខេត្តឈុនបុរី ដើម្បីបន្តដោះស្រាយបញ្ហាជូនពលករខ្មែរចំនួន៥២នាក់ ដែលត្រូវនិយោជកបញ្ឈប់ពីការងារ មិនបើកប្រាក់ឈ្នួល និងបានកាត់ប្រាក់ពីពលករទៅដំណើរការឯកសារ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩។ ដោយទទួលលទ្ធផលជោគជ័យដូចខាងក្រោម៖

-និយោជកបានបើកប្រាក់ឈ្នួលជូនពលករវិញគ្រប់ចំនួន

-និយោជកបានប្រគល់ប្រាក់ ដែលកាត់ពីពលករទៅដំណើរការឯកសារប៉ុន្តែពុំបានដំណើរការឯកសារ

-និងនិយោជកបានប្រគល់ប្រាក់សំណងជំងឺចិត្តដែលពលកររង់ចាំចាប់ពីថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។

ការបើកប្រាក់ទាំងអស់ជូនពលករចប់រួចរាល់នៅវេលាម៉ោង ២២:០០នាទី បងប្អូនពលករខ្មែរសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់ស្ថានទូតដែលបានជួយដោះស្រាយបញ្ហាជូនពួកគាត់។

website_news/2019040404.txt · Last modified: 2019/04/04 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki