website_news:2019041001

កម្ពុជា អរគុណ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលឲ្យពលករខ្មែរ ជាស្រ្តីធ្វើការងារតាមផ្ទះ

https://www.dap-news.com/ ByID:117 Posted on 03 October 2019 | 17:45

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលឲ្យពលករកម្ពុជាជាស្រ្តី បានទៅធ្វើការងារតាមផ្ទះ នៅអារ៉ាប៊ីសាអូឌីត ស្របតាមកិច្ចព្រមព្រៀងស្តីពី ការជ្រើសរើសពលកររវាង កម្ពុជា និងអារ៉ាប៊ីសាអូឌីត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Saud F.M. Alsuwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ សម្តេច សាយ ឈុំ បានឲ្យដឹងថា អារ៉ាប៊ីសាអូឌី នឹងជំរុញវិនិយោគរបស់ខ្លួន មកធ្វើវិនិយោគនៅ កម្ពុជាលើកវិស័យកសិកម្ម និងវិស័យផេ្សងៗទៀត។ ចំណែកលោក Saud F.M. Alsuwelim បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទាន ដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនូវគម្រោង ចាំបាច់ណាមួយ សម្រាប់អភិវឌ្ឍ ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ថែមទៀត ពីព្រោះបច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រង ថវិកាជាតិ និងការប្រមូលពន្ធបានល្អ៕

website_news/2019041001.txt · Last modified: 2019/10/04 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki