website_news:2019041004

កុមាកម្ពុជា និងកុមាភូមា រីករាយ ពេលបានចូលរៀន បណ្ដោះអាសន្ន នៅមជ្ឈមណ្ឌល កុមារមត្តេយ្យ របស់ក្រុមហ៊ុនបុរី សាងសង់ផ្ទះមួយក្នុងខេត្តប៉ាធុមថានី

https://www.facebook.com/LabourOfficial/ ប្រាក់ ភក្ត្រា-Prak Pheaktra 04/10/19

កុមាកម្ពុជា និងកុមាភូមា រីករាយ ពេលបានចូលរៀន បណ្ដោះអាសន្ន នៅមជ្ឈមណ្ឌល កុមារមត្តេយ្យ របស់ក្រុមហ៊ុនបុរី សាងសង់ផ្ទះមួយក្នុងខេត្តប៉ាធុមថានី បន្ទាប់ពីឪពុកម្ដាយរបស់ពួកគេ បានចំណាកស្រុក ពីប្រទេសកម្ពុជា មកធ្វើការនៅប្រទេសថៃ ព្រមទាំងយកកូនតូចៗមកជាមួយផង។

នេះជាលើកទី១ ហើយដែលក្រុមហ៊ុនសាងសង់បុរី ក្នុងប្រទេសថៃ យកចិត្តទុកដាក់ចំពោះកុមារបរទេស ដែលតាមឪពុកម្ដាយចំណាក់ស្រុកចូលប្រទេសថៃ ដោយមិនបានរៀនសូត្រ ដោយសារហេតុនេះខាងក្រុមហ៊ុនបានសម្រេចសាងសង់ អគារមួយខ្នង ព្រមទាំងរៀបចំឧបករណ៍រៀនសូត្របណ្ដោះអាសន្នជូនកុមារបរទេសទាំងនោះ ដើម្បីឲ្យពួកគេបានរៀនសូត្រ អំឡុងពេលដែលឪពុកម្ដាយនៅធ្វើការក្នុងក្រុមហ៊ុននេះ។

តែអ្វីដែលសំខាន់នោះគឺកុមារកម្ពុជាទាំងអស់នោះ មិនបានរៀនភាសាខ្មែរ ដូចនៅប្រទេសកម្ពុជានោះទេ ដោយសារតែគ្មានគ្រូបង្រៀនភាសាខ្មែរ ក្នុងករណីខ្វះខាតគ្រូបង្រៀនភាសាខ្មែរ ក្នុងករណីនេះដែរ អង្គការបណ្ដាញលើកកម្ពស់គុណភាពជីវិត ឬហៅកាត់ថា (LPN) ប្រទេសថៃ កំពុងប្រកាសជ្រើសរើសគ្រូបង្រៀនភាសាខ្មែរ ស្មាកចិត្ដ ដើម្បីយកបង្រៀនដល់កុមារកម្ពុជាទាំងអស់នោះ អោយបានយល់ដឹងអំពីភាសាជាតិរបស់ខ្លួន។

website_news/2019041004.txt · Last modified: 2019/10/04 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki