website_news:2019041102

កុមារីខ្មែរ ៦នាក់ទទួលបានសំណងរដ្ឋប្បវេណីជាង ២ម៉ឺនដុល្លារ ករណីរំលោភផ្លូវភេទ

https://www.rfa.org/khmer/ ដោយ មួង ណារ៉េត 2019-10-18

កុមារីខ្មែរ ៦នាក់ ទើបតែបានបានទទួលសំណងរដ្ឋប្បវេណីករណីរំលោភផ្លូវភេទ ពីជនជាតិស៊ុយអែត ជាទឹកប្រាក់ជាង ២ម៉ឺន ៣ពាន់ដុល្លារ (២៣.២៥០) កាលពីដើមខែតុលាកន្លងទៅនេះ។ សំណងនេះ ត្រូវបានតុលាការស៊ុយអែត កំណត់នៅក្នុងសាលក្រម កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដែលតុលាការនេះ រកឃើញជនជាតិស៊ុយអែតលោក អ៊ុហ្វ គ្រីស្ទាន ហ្គោរ៉ែនសិន (Ulf Christian Goransson) មានពិរុទ្ធភាពពីបទរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទកុមារខ្មែរ។ តុលាការផ្ដន្ទាទោសឱ្យជនជាតិស៊ុយអែតរូបនេះ ជាប់ពន្ធនាគារ ២ឆ្នាំ ៧ខែ និងបង្គាប់ឱ្យផ្តល់ប្រាក់សំណងទាំងនេះ ទៅជនរងគ្រោះខ្មែរទាំង ៦នាក់នេះ។ ករណីរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជនខ្មែរនេះ កើតមានឡើងកាលពីឆ្នាំ២០១៥ ដែលកាលណោះលោក អ៊ុហ្វ គ្រីស្ទាន ហ្គោរ៉ែនសិន នៅស្រុកខ្មែរ។ ប៉ុន្តែ ក្រោយមកទណ្ឌិតរូបនេះ បានរត់គេចខ្លួនពីកម្ពុជា ទៅប្រទេសស៊ុយអែតវិញ។ តាមសេចក្ដីថ្លែងការណ៍របស់អង្គការសកម្មភាពដើម្បីកុមារ ដែលហៅកាត់ថា APLE បញ្ជាក់ថា ការឈានទៅចាប់ខ្លួន និងផ្ដន្ទាទោសជនជាតិស៊ុយអែតនេះ រហូតដល់ប្រទេសស៊ុយអែត គឺដោយអង្គការសកម្មភាពដើម្បីកុមារ សហការជាមួយសមត្ថកិច្ចប៉ូលិសស៊ុយអែត៕

website_news/2019041102.txt · Last modified: 2019/11/04 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki