website_news:2019041105

តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរការងារខេត្តឈុនបុរី សហការជាមួយមន្ត្រីពាក់ព័ន្ធភាគីថៃ ដើម្បីរកដំណោះស្រាយជូនបងប្អូនពលករពលការនីខ្មែរ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok November 1 at 8:54 PM

ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៩ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានចុះមកមន្ទីរការងារខេត្តឈុនបុរី សហការជាមួយមន្ត្រីពាក់ព័ន្ធភាគីថៃ ដើម្បីរកដំណោះស្រាយ និងទាមទារសិទ្ធិអត្ថប្រយោជន៍ជូនបងប្អូនពលករពលការនីខ្មែរប្រមាណ៣០០នាក់ ដែលនិយោជកក្ស័យធននិងបិទអាជីវកម្មកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តឈុនបុរី។ ការដោះស្រាយទទួលបានលទ្ធផលដូចខាងក្រោម៖

-មន្ទីរការងារនៃក្រសួងការងារថៃ អនុញ្ញាតឱ្យពលករអាចប្តូរការងារបាន ដោយពុំចាំបាច់បង់ប្រាក់ដំណើរការប្តូរនិយោជក។

-ក្រុមហ៊ុនស្វែងរកការងារជូនពលករបានចំនួន២កន្លែង ដែលអាចទទួលពលករបានចំនួន២០០នាក់ និងកំពុងពន្លឿនស្វែងរកទីកន្លែងការងារថ្មីបន្ថែម។

-ពលករទទួលបានប្រាក់ឈ្នួល និងប្រាក់សំណងជំងឺចិត្តគ្រប់ចំនួនតាមច្បាប់ការងារថៃ។

-ជំរុញឱ្យនិយោជក ទូទាត់ប្រាក់អតីតភាពការងារដល់ពលករ ឱ្យបានឆាប់រហ័ស។

website_news/2019041105.txt · Last modified: 2019/11/04 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki