website_news:2019050305

ក្រសួងការបរទេសខ្មែរ ជួយសង្រ្គោះពលរដ្ឋខ្លួន ជាង៨ពាន់នាក់ ដែលរងការរំលោភបំពាននៅបរទេស

https://www.dap-news.com/ ByID:114 Posted on 05 March 2019 | 13:05

ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានជួយសង្រ្គោះ និងអន្តរាគមន៍ពលករ-ពលការិនី ដែលរងគ្រោះពីការរំលោភបំពាននៅ បរទេស និងធ្វើមាតុភូមិនិវត្តន៍ ចំនួន៨៤៨៩នាក់។ យោងតាមរយៈរបាយការណ៍ ស្តីពីសមិទ្ធផលដែលក្រសួងការបរទេសខ្មែរ សម្រេចបានក្នុងឆ្នាំ២០១៨ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា “ក្រសួងការបរទេសខ្មែរ បានជួយអន្តរាគមន៍សង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋខ្មែរ ជាពិសេស ពលករ-ពលការីនី ដែលរងគ្រោះពីការរំលោភបំពាន នៅបរទេសបានចំនួន៨៤៨៩ នាក់” ។ ជាមួយគ្នានេះដែរ ក្រសួងការបរទេសខ្មែរ ក៏បានចាត់បញ្ជូនបេសកកម្មសុឆន្ទៈ ទៅបកស្រាយបំភ្លឺជូនឥស្សរជនសំខាន់ៗ នៃគណៈកម្មការអឺរ៉ុប និងជួបពិភាក្សាជាមួយសមាជិក សភាសហភាពអឺរ៉ុបមួយចំនួនផងដែរ ។ ក្នុងនោះ បានចរចាជាមួយប្រទេសជិតខាង ក្នុងការដោះស្រាយបញ្ហាព្រំដែនសេសសល់ ដោយសន្តិវិធី ដើម្បីប្រែក្លាយតំបន់ ព្រំដែនឲ្យទៅជាតំបន់ សន្តិភាព មិត្តភាពកិច្ចសហ-ប្រតិបត្តិការ និងការអភិវឌ្ឍ៕ ដោយ៖ នឿត សម្ផស្ស

website_news/2019050305.txt · Last modified: 2019/03/05 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki