website_news:2019050401

ទីតាំងម៉ាស្សា យីហោ ចាន់ សៀងហៃ ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប ករណីបង្កប់សេវាផ្លូវភេទ

https://chsknews.com/ 2019/04/04/ មាណព ភាព

សៀមរាប៖ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ និង៤០នាទីយប់ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្ត សៀមរាប កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្ក្រាបហាងម៉ាស្សាយីហោ ចាន់ សៀងហៃ នៅក្នុងក្រុងសៀមរាប។ កម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន បានថៅកែហាងម៉ាស្សឈ្មោះ ម៉ាន់ ខទីចាស់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងហាង ដោយឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងប្រមូលស្ត្រីរកស៊ីផ្លូវភេទចំនួន ៥នាក់ និងឆែករកឃើញស្រោមអនាម័យប្រើប្រាស់ចំនួន៨ ស្រោមមិនទាន់ប្រើចំនួន៧សំបកស្រោមមួយចំនួន និងសៀវភៅកត់ត្រា ១ក្បាល ។នៅក្នុងហាងមាស្សា អាវី បានបើករកស៊ីផ្លូវភេទ ជ្រកក្រោមផ្លាកមាស្សាកោសជប់ ការរួមភេទម្តងតម្លៃ២០$ ទៅ៣០$ ត្រូវបានថៅកែដកយកពី ៣ $ទៅ១០$ក្នុងពេលរួមភេទម្តង។ ឃាត់ខ្លួនថៅកែ ម៉ាស្សារួចមក កម្លាំងជំនាញបានរៀបចំបញ្ជូន ស្ត្រីរកស៊ីផ្លូវទាំង ៥នាក់ ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ ៕

website_news/2019050401.txt · Last modified: 2019/04/05 12:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki