website_news:2019050703

កម្ពុជា-ថៃចាប់ដៃគ្នាសម្រេចយល់ព្រម និងចុះហត្ថលេខាលើកំណត់ហេតុរួម

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩ ម៉ោង ១០:៥៤ ហួត សុងហាក់

ខេត្តបាត់ដំបង ៖ ការសម្រេចយល់ព្រម និងចុះហត្ថលេខាលើកំណត់ហេតុរួម ក្នុងកិច្ចប្រជុំក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគលើកទី២៧ បានធ្វើឡើងនៅសណ្ឋាគារហូលីដេ អ៊ិន នៅទីក្រុងបាងកក ប្រទេសថៃវេលាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ដែលភាគីកម្ពុជាចំនួន៤៣ រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ជាប្រធានក្រុមលេខាខាងកម្ពុជា រួមសហការជាមួយភាគីថៃ ជាម្ចាស់ផ្ទះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាណាស៊ីន ស៊ុកឃោ (Thanasin sokkho)នាយសេនាធិកាកងទ័ពភូមិភាគទី១ ជាប្រធានក្រុមលេខាភាគីថៃ ។

ភាគីទាំងពីរបានទទួលយកសំណើទាំងសងខាង ដើម្បីដាក់ជូនគណកម្មាធិការព្រំដែនសម្រេចវេលាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមានលោកឧត្តមសេនីយ៍ឯក ឯក សំអូន ប្រធានគណៈកម្មាធិការខាកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ណារ៉ុងផាន់ ជិតកែធែ ប្រធានគណៈកម្មាធិការថ្នាក់ភូមិភាគថៃ ដោយមានខ្លឹមសារអំពី ពិភាក្សាដើម្បីរំលឹក និងផ្សះផ្សាការយោគយល់គ្នាក្នុងការការពារ និងដោះស្រាយបញ្ហាដែលកើតមានឡើង ដោយប្រើយន្តការក្នុងក្របខ័ណ្ឌរបស់គណៈកម្មធិការព្រំដែនថ្នាក់ភូមិភាគ (RBC)ដោយមានលើកគំរោង កិច្ចសហការដោសសំអាតមីនតាមបណ្តោយព្រំដែនថៃ-កម្ពុជា ។ ភាគីទាំងពីរថែរក្សា គាំទ្រឲ្យមានលំហាត់ក្នុងការជួយសង្គ្រោះ មហន្តរាយក្នុងភូមិសាស្ត្រព្រំដែន ផ្លាស់ប្តូរទិន្នន័យបទពិសោធន៍រវាងអាជ្ញាធរពាក់ព័ន្ធតាមបណ្តោយព្រំដែន កិច្ចសហការលើវិស័យសុខាភិបាលរវាងកងទ័ពបន្ថែមទៀតឲ្យមានភាពច្បាស់លាស់, បន្តគាំទ្រការងារសុវត្ថិភាទន្លេមេគង្គ គម្រោងការភូមិពណ៌ស រួចចាកពីគ្រឿងញៀន បំផ្លាញចោលបណ្តាញផលិតភ្រឿងញៀនរវាងប្រទេសទាំងពីរមិនឲ្យកើតមានតាមព្រំដែនឡើយ ។

បន្តមកទៀតខ្លឹមសារបានផ្តោតលើកិច្ចសហប្រតិបត្តការវិស័យសន្តិសុខ ការបង្ការកើតឡើងនូវវិវាទ, ទប់ស្កាត់បទឧក្រិឌ្ឋកម្ម និងអំពើភរវកម្មឆ្លងដែន,ការឆ្លងកាត់ព្រំដែន, ការជួញដូរមនុស្ស និងក្មេងអនាថា , ពលករចំណាកស្រុកខុសច្បាប់, កិច្ចសហការប្រតិបត្តការវិស័យសេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន វិទ្យាសាស្ត្រ និងបច្ចេកទេស, លើកស្ទួយវិស័យទេសចរណ៍ , វិស័យអប់រំផ្សព្វផ្សាយដើម្បីលើកស្ទួយសន្តិភាពយូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តការដោះស្រាយបញ្ហាដែលអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ថៃ (ក្នុងអំឡុងពេលប្រតិបត្តការវាស់វែង និងខណ្ឌសីម៉ាព្រំដែនគោក) ។ បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ណារ៉ុងផាន់ ជិតកែធែ ប្រធានគណៈកម្មាធិការថ្នាក់ភូមិភាគថៃ និងលោកឧត្តមសេនីយ៍ឯក ឯក សំអូន ប្រធានគណៈកម្មាធិការខាងភាគីកម្ពុជា បានត្រួតពិនិត្យឯកភាពចុះហត្ថលេខាលើកំណត់ហេតុរួមគ្នា ហើយឲ្យបន្តចុះអនុវត្តន៍ឲ្យមានភាពល្អប្រសើរឡើងដូចៗគ្នាតាមព្រំដែន ៕

website_news/2019050703.txt · Last modified: 2019/07/05 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki