website_news:2019050905

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលមកទទួលសេវាកម្មនៅស្ថានទូត

https://www.facebook.com/ Royal Embassy of Cambodia in Bangkok 04-09-2019

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសំណេះសំណាលជាមួយបងប្អូនពលករខ្មែរដែលមកទទួលសេវាកម្មនៅស្ថានទូត។ ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតបានធ្វើការពន្យល់ណែនាំដល់ពួកគាត់ឱ្យបានយល់ដឹងអំពីច្បាប់ សិទ្ធិនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានភាពស្របច្បាប់មកស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ។ ជាមួយគ្នានោះដែរ បងប្អូនពលករខ្មែរ ពិតជាមានការសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ដែលស្ថានទូតក៏ដូចជារាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់។

website_news/2019050905.txt · Last modified: 2019/09/05 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki