website_news:2019051101

រដ្ឋបាលស្រុកសង្កែផ្សព្វផ្សាយស្តីពីទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

http://www.rasmeinews.com/ November 5, 2019, 6:54 AM

ដោយៈគ្រញូង/បាត់ដំបងៈកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលស្រុកសង្កែបានធ្វើវេទិកាផ្សព្វ ផ្សាយស្តីពីទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សការធ្វើចំណាកស្រុកនិងការស្វែងរកការងារក្នុងស្រុក។ក្រោមអធិបតីភាពលោកស្រីសុំចិន្តាអភិបាលរងខេត្ត។

លោក សុខ ហឿន អភិបាលស្រុកសង្កែ បានលើកឡើងថា នៅក្នុងស្រុកសង្កែមាន១០ឃុំ ៦៤ភូមិ មានប្រជាពលរដ្ឋចំនួន៣០.១៤៧គ្រួសារ ស្មើ១២០.០៤៣នាក់ ស្រី៦១.៩៩១នាក់។ អាយុ១៨ឆ្នាំឡើងមាន៩៧.៤៣៩នាក់ស្រី៥០.២៣២នាក់។ ប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុកមាន៧.១២៣នាក់ស្រី៣.៣៣១នាក់។ក្នុងនោះចំណាកក្នុងស្រុក១.៤៥៨នាក់ស្រី៧៨៨នាក់និងចំណាកក្រៅស្រុក៥.៦៦៥នាក់ស្រី២.៥៨៣នាក់។ លោក ទូច ស្វាង មេឃុំអន្លង់វិលបានរៀបរាប៎ថា ប្រជាពលរដ្ឋគាត់ពីរនាក់ប្រពន្ធទៅធ្វើពលករអ្នកនេសាទនៅប្រទេសថៃជិត១០ឆ្នាំទើបរត់រួចមក។ គឺថៅកែថៃមិនឱ្យមានកូនទេ ហើយមានពលករខ្មែរយើងជាច្រើនចង់វិលមកផ្ទះវិញក៏គេមិនឱ្យមកដែរ។ បន្តមកតំណាងខាងអង្គការសាម៉ារីតាន់ភឺសបានបញ្ជាក់ថា អង្គការទើបមកបង្កើតថ្មីក្នុងឃុំគោលដៅចំនួនបួនមានឃុំរកាឃុំវត្តតាមិមឃុំកំពង់ព្រះ និងឃុំកំពងុព្រៀងមានរយៈពេលបីឆ្នាំ ដើម្បីជួយសម្រួលលើបញ្ហាប្រជាពលរដ្ឋចំណាកស្រុកដើម្បីឱ្យស្របច្បាប់៕S/

website_news/2019051101.txt · Last modified: 2019/11/05 13:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki