website_news:2019051102

សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋខ្មែរ៧នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 04/11/2019

បាត់ដំបង ៖ កាលពីម្សិលមិញសមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៧នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។ ការឃាត់ខ្លួននេះធ្វើឡើងនៅត្រង់ចំណុចក្រោយកាស៊ីណូគីឡូ១៣ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បើតាមប្រភពពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ខណកម្លាំងដើរល្បាតក៏បានប្រទះឃើញពលរដ្ឋខ្មែរចំនួន០៧នាក់ បំម្រុងលបលួចឆ្លដែនខុសច្បាប់ទៅក្នុងទឹកដីថៃ ក្រោយកាស៊ីណូ គីឡូ១៣ ភ្លាមៗនោះក៏ត្រូវបានកម្លាំងចំរុះធ្វើកាឃាត់ខ្លួនយកមកទីចាត់ការទំនាក់ទំនងព្រុំដែនដើម្បីសួរនាំតែម្តង។ សមត្ថកិច្ចដដែលនោះ បានបញ្ជាក់ឲ្យដឹងទៀតថា ពលករចំនួន៧នាក់ដែលបម្រុងលបលួចដែលឃាត់ខ្លួនយកមកសួរនាំរួមមាន៖ ទី១. ឈ្មោះ ឃុន សុភាព ភេទប្រុស អាយុ ៣៣ឆ្នាំ ភូមិ ឃុំ ទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម, ទី២. សួន ស្រីមុំភេទស្រី អាយុ ១៩ឆ្នាំ ភូមិទួលគ្រោះ ឃុំ ស្រុកស្នួល ខេត្ត ក្រចេះ, ទី៣. ជួប ប៊ុនលី ភេទប្រុស អាយុ ២៣ឆ្នាំ ភូមិទួលគ្រោះ ឃុំចំរើនផលស្រុកសំពៅមាស ខេត្តពោធិសាត់។ទី៤ . ស្រស់ ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ភូមិស្រះរាំងឃុំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ, ទី៥. ធន ទន់ ភេទស្រី អាយុ ៤២ឆ្នាំ ភូមិបាក់កា ឃុំតាយ៉ែន ស្រុកសូនិគម ខេត្តសៀមរាប, ទី៦. ភី ថា ភេទប្រុស អាយុ ៥១ឆ្នាំ ភូមិនិគម ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី៧. បិន វិត ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិខ្លប ឃុំព្រែកតាតិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្រោយសាកសួរកម្លាំងទំនាក់ទំនងព្រំដែនកម្ពុជាថៃក៏បានប្រគល់ពលករខ្មែរទាំង ០៧នាក់ ទៅអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការបន្ត៕

website_news/2019051102.txt · Last modified: 2019/11/05 13:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki