website_news:2019051104

====== វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ ឃុំ-សង្កាត់/ក្រុង-ស្រុក

https://www.facebook.com/deputygovernoryousophear/ 04-11-2019

នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប សហការជាមួយរដ្ឋបាលសាលាស្រុកពួក ដែលគាំទ្រដោយរដ្ឋបាលសាលាខេត្តសៀមរាប និងមានការគាំទ្រពីអង្គការ UN WOMEN បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរដ្ឋបាលស្រុកពួក ដែលដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការនគរបាលខេត្ត ជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងជាតំណាងលោកជំទាវ យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមពីលោកស្រី ឆែម សុធា អភិបាលរងស្រុកពួក លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកស្រី ងិន សារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរសង្គមកិច្ចខេត្ត និងមានការអញ្ជើញចូលរួមពី ព្រះសង្ឃ ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀន អ.ក.ន.ក អធិការ កងរាជអាវុធហត្ថ ប្រជាការពារ មណ្ឌលសុខភាព នាយប៉ុស្តិ៍នាយកសាលា យុវជន និងអង្គការដៃគូ សរុប ៥២នាក់ ស្រី១៤នាក់។

website_news/2019051104.txt · Last modified: 2019/11/05 13:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki