website_news:2019051105

ឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ មកពីប្រទេសថៃ ចំនួន ០៤នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration – GDI 05-11-2019

នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៣និង៤០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានចុះល្បាតនៅចំណុចស្លាបឆ្វេង នៃច្រក និងបានឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ មកពីប្រទេសថៃ ចំនួន ០៤នាក់។ នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ ទាំង ០៤នាក់ ស្រី ០២នាក់ ត្រូវបានយកមកសាកសួរ អប់រំ ណែនាំ និងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន អប់រំបន្តទៀត៕

website_news/2019051105.txt · Last modified: 2019/11/05 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki