website_news:2019051106

ប្រទះឃើញសាកសព ពលករខ្មែរ ម្នាក់ស្លាប់អណ្ដែតនៅក្នុងសមុទ្រ ខេត្តត្រាត

https://www.facebook.com/prakpheaktraofficial/ ប្រាក់ ភក្ត្រា-Prak Pheaktra 04-11-2019

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចតម្រួតជើងទឹក ខេត្តត្រាត ប្រទេសថៃ បានអោយដឹងថា នៅវេលាម៉ោង ០៤:៣០នាទីល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជើងទឹក សហការជាមួយភ្នាក់ងារសង្គ្រោះត្រាត បានដឹកនាំកម្លាំងចុះទៅ ពិនិត្យសាសពបុរសម្នាក់ ស្លាប់អណ្ដែតទឹក នៅម្ដុំសមុទ្រកោះគូត ស្រុកខ្លងយ៉ៃ ខេត្តត្រាត ។

តាមការកោសល្យវិច័យ របស់សមត្ថកិច្ចថៃ ប្រាប់ថា សាកសពអ្នកស្លាប់មានឈ្មោះ យ៉េន យ៉ត (Yien Yot ) ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាពលករធ្វើការនៅទូកនេសាទ បន្ទាប់ពីបាត់ខ្លួនកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនយកនៅរក្សាទុកនៅមន្ទីរពេទ្យ និងកំពុងទំនាក់ទំនងទៅថៅកែ អោយស្វែងរកសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/2019051106.txt · Last modified: 2019/11/05 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki