website_news:2019051108

====== អឺរ៉ុបបង្កើនការត្រួតពិនិត្យ តាមរថយន្តដឹកទំនិញ ដោយក្រុមជួញដូរមនុស្សកំពុងតែប្រើប្រាស់មធ្យោបាយនេះ

http://nokorwatnews.com/archives/ 05-11-2019

ក្រុមជួញដូរមនុស្សបានប្រើប្រាស់រថយន្តដឹកទំនិញក្លាសេ សម្រាប់ដឹកជញ្ជូនជនភៀសខ្លួនជាច្រើនចូលទៅកាន់តំបន់អឺរ៉ុប។ ការបែកធ្លាយ គម្រោងដឹកជញ្ជូនបែបនេះ ក្រោយពេលរកឃើញមានអ្នកស្លាប់៣៩នាក់ជាជនជាតិវៀតណាមនៅក្នុងរថយន្តក្លាសេ ប្រទេសអង់គ្លេស។ នៅពេលនេះប៉ូលិសក្រិចក៏បាន រកឃើញជនភៀសខ្លួន៤១នាក់ ក្នុងរថយន្តដឹកទំនិញក្លាសេ។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ប៉ូលិសក្រិច បានរកឃើញជនភៀសខ្លួន៤១នាក់នៅក្នុងរថយន្តក្លាសេ ។ កម្លាំងប៉ូលិសក្រិចបានឲ្យដឹងថា នៅពេលត្រួតពិនិត្យ ជាប្រចាំ ក៏បាន រកឃើញរថយន្តដឹកទំនិញក្លាសេ កំពុងតែបើកបរនៅលើផ្លូវល្បឿនលឿន ស្ថិតនៅភាគខាជើងប្រទេសនេះ បង្កឲ្យមានការសង្ស័យ ។ នៅពេលនោះកម្លាំងប៉ូលិសក៏បានត្រួតពិនិត្យ ក៏ឃើញជនភៀសខ្លួនដើមកំណើតអាហ្វហ្គានីស្ថាន៤១នាក់នៅខាងក្នុង ចំណែកអ្នកបើកបរក៏បានរត់គេចខ្លួន។ ក្នុងចំណោមនោះមាន៧នាក់ស្ថិតនៅសភាពចុះខ្យោយ ក៏បានបញ្ជូនទៅកាន់មន្ទីពេទ្យ។

អ្នកបើកបររថយន្ត មានដើមកំណើតGruzia សង្ស័យដឹកជញ្ជូនជនភៀសខ្លួនខុសច្បាប់ ក៏ត្រូវប៉ូលិសឃាត់ខ្លួន នៅនឹងកន្លែង។ចំណែកអ្នកបើកបរម្នាក់ទៀត ក៏បានរត់គេចខ្លួនពេលប៉ូលិសកំពុងតែត្រួតពិនិត្យ សួរនាំអ្នកបើកបរផ្ទាល់។ កម្លាំងប៉ូលិសក៏បានស្វែងរកចាប់ខ្លួនអ្នកបើកបរទីពីរដែលគេចខ្លួនបាត់។ ការចាប់រថយន្តដឹកជនភៀសខ្លួនខុសច្បាប់ខាងលើកើតឡើង ស្ថិតនៅផ្លូវល្បឿនលឿនចូលទៅកាន់ទីក្រុង Xanthi ភាគខាងជើងប្រទេសក្រិច។ទីក្រុងនេះ មានចម្ងាយពីព្រំដែន ក្រិច តួកគី តែប៉ុន្មានគីឡូម៉ែត្រ តែប៉ុណ្ណោះ ដែលជាច្រកផ្លូវដ៏សំខាន់បំផុតដែលក្រុមជនភៀសខ្លួនតែងតែ លួចលាក់ចូលទៅកាន់អឺរ៉ុប។ កាលពីឆ្នាំ២០១៦ អឺរ៉ុបនិង តួកគី បានចុះហត្ថលេខា ទប់ស្កាត់ជនភៀសខ្លួនចូលទៅកាន់អឺរ៉ុប។

កន្លងមកថ្មីៗ ប៉ូលិសប៊ែលហ្ស៊ិចបានរកឃើញមនុស្ស១២នាក់ នៅមានជីវិត ក្នុងរថយន្តដឹកទំនិញក្លាសេ ស្ថិតនៅចំណតរថយន្ត ជាយក្រុង Turnhout កាលពីចុងខែតុលា ក្រោយពេលអ្នកបើកបររថយន្តទូរស័ព្ទប្រាប់ប៉ូលិស។ អ្នកនាំពាក្យស្នងការប៉ូលិសប៊ែលហ្ស៊ិចបញ្ជាក់ថា អ្នកបើកបររថយន្តខាងលើ ពេលនោះបើករថយន្តដឹកជញ្ជូនបន្លែនិងផ្លែឈើ បានទូរស័ព្ទប្រាប់ប៉ូលិសក្រោយឃើញជនភៀសខ្លួន១២នាក់នៅក្នុងរថយន្ត។ ជនភៀសខ្លួនទាំងនោះត្រូវបានបញ្ជូនទៅកាន់ការិយាល័យគ្រប់គ្រងអន្តោប្រវេសនៅទីក្រុង Antwerp ។ តាមការលើកឡើងរបស់ប៉ូលិសប៊ែលហ្សិច ជនភៀសខ្លួនទាំងនោះ ជាជនជាតិស៊ីរីនិងស៊ូដង ព្យាយាម ចូលទៅកាន់ប្រទេសអង់គ្លេស។

កាលពីថ្ងៃទី២៧ខែតុលា បានរាំង បានរកឃើញ ជនភៀសខ្លួន៨នាក់នៅក្នុងរថយន្តដឹកទំនិញក្លាសេឆ្ពោះទៅកាន់ប្រទេសអង់គ្លេស។ ជនភៀសខ្លួនទាំងនោះស្ថិតនៅក្នុង ស្ថានភាពចុះកម្តៅយ៉ាងខ្លាំង ប្រសិនបើនៅក្នុងរថយន្តនោះប៉ុន្មានម៉ោងទៀតនឹងស្លាប់ជាមិនខាន។

បច្ចុប្បន្នដោយសារតែ អឺរ៉ុបរិតបន្តឹងច្បាប់ ទើបជនភៀសខ្លួន ជាច្រើនបានសម្រចធ្វើដំណើរតាមវិធីដ៏គ្រោះថ្នាក់ ក៏ដូចជាធ្លាក់ចូលក្នុងដៃក្រុមជួញដូរមនុស្ស។ ជាក់ស្តែងនៅក្នុងប្រទេស បារាំងក៏ដូចជាអង់គ្លេស ចាប់បានជនភៀសខ្លួនជាច្រើនធ្វើដំណើរតាម រថយន្តដឹកទំនិញក្លាសេ។ សោកនាដកម្មធំបំផុតនោះគឺ ជនភៀសខ្លួន ស្លាប់៣៩នាក់ នៅក្នុងប្រទេសអង់គ្លេស ដែលជាហេតុជំរុញឲ្យអឺរ៉ុប ពិចារណាឡើងវិញ នូវច្បាប់រិតបន្តឹងជនភៀសខ្លួន៕

website_news/2019051108.txt · Last modified: 2019/11/05 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki