website_news:2019051201

វគ្គបណ្ដុះបណ្ដាលដល់ ក្រុមការងារថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://gdlf-kh.com// Prime vannak ខេត្តស្វាយរៀង 2019/12/05

ខេត្តស្វាយរៀង ៖ នៅថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលដល់ ក្រុមការងារថ្នាក់ស្រុក ស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាស្រុកចន្ទ្រា ។ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះដែលរួមមាន៖ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា លោក ប៉ែន សុវណ្ណនី អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកវរសេនីយ៍ឯក នេត សារឿន នាយការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជនខេត្តស្វាយរៀង លោកស្រី សំ ថាវី អភិបាលរងស្រុកទទូលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក លោកអធិការនគរបាលស្រុក មន្ត្រីការិយាល័យអប់រំយុវជននិងកីឡាស្រុក ការិយាល័យកិច្ចការនារីស្រុក ការិយាល័យសង្គមកិច្ចស្រុក លោកមេឃុំ ជំទប់ទី ជនបង្គោលឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលឃុំ សរុបវត្តមានចូលរួមចំនួន ៣៥នាក់ ស្រី១២នាក់ ៕

website_news/2019051201.txt · Last modified: 2019/12/05 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki