website_news:2019051202

ករណីបោកប្រាស់រឿងប្រាក់ឈ្នួលមួយបានកើតឡើងចំពោះពលករខ្មែរប្រមាណជាង ៣០នាក់ ដែលទៅធ្វើការនៅក្នុងប្រទេសថៃ

https://www.facebook.com/LabourOfficial/ ពលករ 04/12/19

រឿងនេះខ្ញុំសូមចែករំលែកជូនបងប្អូនពលករខ្មែរដែលធ្វើការរស់នៅក្នុងប្រទេសថៃទុកជាបទពិសោធន៍ មានករណីបោកប្រាស់រឿងប្រាក់ឈ្នួលមួយបានកើតឡើងចំពោះពលករខ្មែរប្រមាណជាង ៣០នាក់ ដែលទៅធ្វើការនៅក្នុងប្រទេសថៃ ករណីកើតឡើងបន្ទាប់ពីមានពលករខ្មែរ មួយក្រុមបាន ទៅជួលជនជាតិថៃធ្វើជាថៅកែ ដើម្បីយកឯសារធ្វើការទៅប្រកបរបរកស៊ីផ្ទាល់ខ្លួន។ ប៉ុន្ដែអកុសលគាត់ត្រូវជនជាតិថៃបោកប្រាស់មិនអោយប្រាក់ឈ្នួលដែលគាត់ម៉ៅការពីក្រុមហ៊ុនប្រមាណជាង ១សែនបាត ហើយរត់គេចបាត់ទាក់ទងមិន ។ អ្វីដែរគួរឲ្យឈឺចាប់នោះគឺគាត់មិនស្គាល់អត្តសញ្ញាណច្បាស់លាស់របស់ជាតិថៃម្នាក់នោះឡើយ ទោះបីជាចង់ទៅប្ដឹងក៏មិនកើត ព្រោះមិនស្គាល់ប្រវត្តិរូបជនបង្ក ណាមួយខ្លួនឯងក៏ធ្វើការខុសលក្ខខ័ណ្ឌច្បាប់ស្រុកគេទៀត ។ គាត់បានត្រឹមតែហួសចិត្តចំពោះរឿងដែលកើតឡើងចំពោះគាត់មិនអាចមានអ្វីដោះស្រាយបាន ប៉ុន្តែមនុស្សដែលលំបាកជាងគេក្នុងរឿងនេះគឺកម្មករដែលមកផ្សងព្រេងជាគាត់ ត្រូវជំពាក់ថ្លៃចាយវាយដូចជាថ្លៃម្ហូបអាហារហូបចុកដែលជឿរពីតូមលក់នៅក្បែរកន្លែងធ្វើការនោះ។

រឿងនេះខ្ញុំលើកយកមកសរសេរប្រាប់បងប្អូនអោយបានដឹងពីព្រោះចង់ពន្យល់ថា ការធ្វើការមកផ្សងព្រេងបែបនេះគឺងាយនឹងរងគ្រោះបំផុតទាំងផ្លូវច្បាប់មិនអាចជួយបានហើយ អាចត្រូវទទួលទោសថែមទៀត។ ក្នុងច្បាប់ការងារថៃបានចែងថាពលករបរទេសមានសិទ្ធិធ្វើការងារតែបួនប្រភេទប៉ុណ្ណោះ៖

1.កម្មករ 2.អ្នកបំរើនៅតាមផ្ទះ 3.ជាងជួសជុលគ្រឿងយន្តនៅលើទូកនេសាទ 4.អ្នកបកប្រែភាសាខ្មែរ.ឡាវ.ភូមា ចំពោះពលករចូលមកធ្វើការតាមរយៈប្រព័ន្ធ MOU អាចធ្វើការងារបានពីរប្រភេទ៖ 1.កម្មករ 2.អ្នកបំរើនៅតាមផ្ទះ ដូច្នេះក្រៅពីការងារដែលបង្ហាញនៅខាងលើនេះគឺខុសច្បាប់ទាំងអស់ ប្រសិនបងប្អូនបំពានទៅធ្វើការងារក្រៅពីនេះ បងប្អូននិងត្រូវជនស្វែងរកផលប្រយោជន៍បោកប្រាស់កម្លាំងពលកម្ម ឬត្រូវរងការកេងប្រវ័ញ្ចប្រាក់ឈ្នួល ហើយអាចមានទោសតាមផ្លូវច្បាប់របស់ប្រទេសថៃថែម ។

website_news/2019051202.txt · Last modified: 2019/12/05 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki