website_news:2019051203

ពលករខ្មែរធ្វើការនៅកូរ៉េម្នាក់ បានដេកស្លាប់ក្នុងបន្ទប់ដោយសារគាំងបេះដូង គ្មានសូម្បីតែឪពុកម្តាយព្រោះស្លាប់ចោលអស់

https://khmerpress.news/ cily sokDecember 5, 2019 at 2:48 am

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវករណីគួរឲ្យសោកសង្រែង ដោយបុរសម្នាក់ជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ បានគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់គេង។ ជនរងគ្រោះមានឈ្មោះ Kim Eng មានស្រុកកំណើតមកពីខេត្តពោធិ៍សាត់ ចំពោះព័ត៌មានលម្អិតនៃការស្លាប់របស់ជនរងគ្រោះពុំបានបញ្ជាក់នៅឡើយ ដោយមានការសង្ស័យថា អាចមកពីអាកាសធាតុនៅប្រទេសកូរ៉េត្រជាក់ពេកទើបធ្វើឲ្យជនរងគ្រោះគាំងបេះដូង។

នេះបើយោងតាមការបង្ហោះរបស់ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ លី មន្នី ដាណេ បានឲ្យដឹងថា ៖ “ទៀតហើយពលករខ្មែរម្នាក់បានដេកស្លាប់ក្នុងបន្ទប់ដោយសារគាំងបេះដូង Kim Eng ឪពុកម្តាយក៏ស្លាប់ចោលអស់ទៀតពិតជាអាសូរមែន។ ជីវិតពលករគឺបែបហ្នឹង ឈឺ ខំ លំបាកដើម្បីគ្រួសារនិងអនាគត សូមបងប្អូនពលករទាំងអស់ថែរក្សាសុខភាពទាំងអស់គ្នាផង សូមអោយបងបងទៅកាន់សុគតិភព”៕

website_news/2019051203.txt · Last modified: 2019/12/05 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki