website_news:2019051204

ស្រ្តីជាម្តាយម្នាក់ត្រូវចាប់ខ្លួននៅអាមេរិច ដោយសារលក់កូនតម្លៃ ២ពាន់ដុល្លារ

http://www.cen.com.kh/ December 4, 2019

ស្រ្តីជាម្តាយម្នាក់នៅក្នុងរដ្ឋ Kentuckey សហរដ្ឋអាមេរិច បានរងការចោទប្រកាន់ពីបទលក់កូនក្នុងតម្លៃ ២.០០០ដុល្លារ។ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។ ប៉ូលីសបានទាក់ទងស្រ្តីឈ្មោះ Maria Domingo-Perez អាយុ ៣១ឆ្នាំ ក្រោយពេលមន្រ្តីនៅសាលាបឋមសិក្សា ក្នុងទីក្រុង Bowling Green នៃរដ្ឋ Kentucky បានធ្វើការរាយការណ៍ថា ស្រ្តីរូបនោះបានឲ្យកូនទៅគេ។ ដំបូងឡើយស្រ្តីរូបនោះបានបដិសេធ ប៉ុន្តែក្រោយមកនាងបានទទួលស្គាល់ថា នាងបានឲ្យកូនទៅប្តីប្រពន្ធមួយគូ។ នេះបើតាមការបញ្ជាក់របស់ប៉ូលីស។

ប្តីប្រពន្ធមួយគូនោះបានប្រាប់អ្នកស៊ើបអង្កេតថា ពួកគេបានផ្តល់ប្រាក់ចំនួន២.០០០ដុល្លារ សម្រាប់យកកូននោះ។ ពួកគេទាំងពីរនាក់ឈ្មោះ Catarina Jose Felipe វ័យ ៣៧ឆ្នាំ និងប្តីឈ្មោះ Jose Manuel Pascual វ័យ ៤៥ឆ្នាំ។អាជ្ញាធរមិនបានបញ្ជាក់ពីភេទ ឬអាយុរបស់កុមារដែលត្រូវគេលក់នោះទេ។ ស្រ្តីជាម្តាយដែលលក់កូន ព្រមទាំងប្តីប្រពន្ធនោះ ត្រូវបានចាប់ខ្លូន និងរងការចោទប្រកាន់ពីបទលក់ និងទិញកូន កាលពីថ្ងៃអង្គារ។ ប៉ូលីសបញ្ជាក់ថា កុមារដែលត្រូវស្រ្តីនោះយកលក់ ព្រមទាំងកូន ៤នាក់ទៀតរបស់នាង កំពុងស្ថិតនៅកន្លែងការពាររបស់ប៉ូលីស៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ ប្រភព៖ CNN

website_news/2019051204.txt · Last modified: 2019/12/05 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki